ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសម្នាក់ត្រូវបានមាន់ជល់មួយក្បាលសម្លាប់ ពេលចុះទៅបង្រ្កាបសង្វៀនជល់មាន់ខុសច្បាប់

    BY autoadmin October 29, 2020
    ប៉ូលិសម្នាក់ត្រូវបានមាន់ជល់មួយក្បាលសម្លាប់ ពេលចុះទៅបង្រ្កាបសង្វៀនជល់មាន់ខុសច្បាប់

    ហ្វីលីពីន៖ ប៉ូលិសហ្វីលីពីនម្នាក់ត្រូវបានសារព័ត៌មាន Channel News Asia រាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារតែមាន់ជល់មួយក្បាលក្នុងអំឡុងពេលដែលគាត់ទៅបង្រ្កាបសង្វៀនជល់មាន់មួយកន្លែងនៅក្នុងខេត្ត Samar ភាគខាងជើងនៃប្រទេសហ្វីលីពីន។ គួរបញ្ជាក់ជូនថា “ការប្រជល់មាន់” គឺជាសកម្មភាពកំសាន្តសប្បាយដ៏មានប្រជាប្រិយភាពមួយនៅតាមបណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ី។ យ៉ាងណាក្តី ការជល់មាន់ជាទូទៅគឺត្រូវបានហាមឃាត់ដោយច្បាប់ព្រោះក្រុមអ្នកនិយមការប្រជល់មាន់តែងយកសង្វៀនជល់មាន់ធ្វើជាល្បែងស៊ីសងភ្នាល់គ្នាដាក់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់។

    បើតាមលោក Colonel Arnel Apud ស្នងការនគបាលប្រចាំខេត្តដែលជាកន្លែងកើតហេតុខាងលើបានឲ្យដឹងថា ប៉ូលិសដែលបានស្លាប់នោះមានឈ្មោះថា Lieutenant Christian Bolok  ហើយមូលហេតុដែលធ្វើឲ្យគាត់ស្លាប់ គឺដោយសារនៅពេលគាត់ព្យាយាមចាប់មាន់ជល់មួយក្បាលសម្រាប់ទុកធ្វើជាភស្តុតាង ស្រាប់តែមាន់ដែលមានតខ្នាយកាំបិតនៅជើងនោះបានវាត់មួយជើងធ្វើឲ្យផ្លែកាបិទមុតយ៉ាងជ្រៅចូលទៅប្រលោះភ្លៅខាងធ្វេងរបស់គាត់ ហើយរូបគាត់ក៏ត្រូវហូរឈាមយ៉ាងខ្លាំងរហូតខ្សោះឈាមស្លាប់តែម្តងក្នុងអំឡុងពេលបញ្ជូនមកកាន់មន្ទីរពេទ្យ។ លោកស្នងការខេត្តបានបន្តថា​ ករណីនេះគឺជារឿងកម្របំផុតក្នុងអាជីពរបស់គាត់ក្នុងរយៈពេល ២៥ឆ្នាំមកនេះ ហើយតាមរយៈហេតុការណ៍ប៉ូលិសក៏អាចឃាត់ខ្លួនមនុស្ស ៣​ នាក់ផងដែរ ដែលត្រូវទទួលខុសត្រូវក្នុងករណីខុសច្បាប់មួយនេះ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: