ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខឹងសុំប្រពន្ធរួមដំណេកជាមួយមិនបាន ប្តីចិត្តខ្លាំងដុតផ្ទះចោលតែម្តង

    BY autoadmin October 30, 2020
    ខឹងសុំប្រពន្ធរួមដំណេកជាមួយមិនបាន ប្តីចិត្តខ្លាំងដុតផ្ទះចោលតែម្តង

    ថៃ៖ បុរសចិត្តខ្លាំងម្នាក់បានដុតបំផ្លាញផ្ទះមួយខ្នងចោលទាំងមូល បន្ទាប់ពីគាត់ខឹងនឹងបុរសប្រពន្ធដែលមិនព្រមរួមភេទជាមួយគាត់។​ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តបូរីរ៉ាំ ប្រទេសថៃ ខណៈបុរសជាជនបង្កហេតុមានឈ្មោះថា Narongchan Paksarom និងមានអាយុ ៣៣ ឆ្នាំ។​ ប្រភពខាងលើបានស្រង់សម្តីស្រ្តីជាប្រពន្ធរបស់បុរសចិត្តឆៅរូបនេះមកចុះផ្សាយថា នៅក្នុងថ្ងៃកើតហេតុនោះគាត់ទើបចេញពីងូតទឹកដោយគាត់បានប្រើប្រាស់កន្សែងមួយសម្រាប់រុំខ្លួនហើយមិនទាន់បានស្លៀកពាក់ត្រឹមត្រូវផងសម្រាប់តែប្តីរបស់គាត់បានមកពីក្រៅវិញនិងមានបំណងចង់រួមភេទជាមួយគាត់។

    យ៉ាងណាក្តី ឥរិយាបថរបស់បុរសជាប្តីក្នុងពេលនោះហាក់ច្រងេងច្រងាងនិងកាចខុសធម្មតា ទើបស្រ្តីជាប្រពន្ធមានការភ័យខ្លាចមិនចង់នៅក្បែរ ហើយស្រ្តីជាប្រពន្ធក៏បាននាំកូន ២ នាក់ ម្នាក់អាយុ ៤ ឆ្នាំ និងម្នាក់ទៀតអាយុ ៩ ឆ្នាំគេចចេញពីផ្ទះបាត់។ សកម្មភាពនេះហើយដែលបានធ្វើឲ្យលោក  Narongchan Paksarom  ខឹងជាខ្លាំងរហូតដុតផ្ទះខ្លួនឯងចោលតែម្តង។ ក្រោយកើតហេតុ លោក Narongchan Paksarom  ត្រូវបានប៉ូលិសចាប់ខ្លួន ហើយក្រុមប៉ូលិសជំនាញបានសន្និដ្ឋានថា សកម្មភាពដ៏ឆ្កួតលីលារបស់គាត់ទំនងជាកើតឡើងក្រោមឥទ្ធិពលនៃគ្រឿងញៀន ព្រោះតាមរយៈការធ្វើតេស្តទឹកនោមបានបង្ហាញថា គាត់ជាអ្នកប្រើប្រាស់គ្រឿងញៀនដ៏សកម្មម្នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: