ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះត្រូពិក Goni បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ហើយនៅក្នុងប្រទេសហ្វីលីពីន

    BY autoadmin November 2, 2020
    ព្យុះត្រូពិក Goni បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ហើយនៅក្នុងប្រទេសហ្វីលីពីន

    អាជ្ញាធរហ្វីលីពីនបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ១០នាក់ បានស្លាប់ នៅពេលដែលព្យុះត្រូពិច Goni បានធ្វើដំណើរឆ្លងកាត់កោះ Luzon របស់ប្រទេស។ ព្យុះត្រូពិច Goni បានធ្វើឱ្យមានការបាក់ដីនៅថ្ងៃអាទិត្យ ពោលគឺវាបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលបង្កឱ្យមានការបាក់ដី ទឹកជំនន់ពាសពេញតំបន់ និងផ្ទះជាច្រើនបានលិចលង់។ អាជ្ញាធរឆ្លើយតបនឹងគ្រោះមហន្តរាយនិយាយថា មនុស្សប្រហែល ៣៩០,០០០ នាក់ កំពុងជ្រកកោននៅតាមសាលារដ្ឋ និងកន្លែងផ្សេងៗទៀតផងដែរ។

    ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា បញ្ហានេះក៏កំពុងធ្វើឱ្យមានការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺ COVID-19 ដោយសារថាប្រទេសនេះ គឺជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានការឆ្លងរាលដាលជំងឺខ្លាំងបំផុត ខណៈកន្លែងខ្លះបានផ្ទុកមនុស្សលើសសមត្ថភាព។ អាជ្ញាធរក៏កំពុងស៊ើបអង្កេតរបាយការណ៍ ទាក់ទងនឹងផ្ទះដែលត្រូវបានជាប់នៅក្នុងការរអិលបាក់ដីផងដែរ។

    ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុននិយាយថា ព្យុះត្រូពិកមួយទៀតឈ្មោះ Atsani ក៏កំពុងវិវត្តនៅលើដែនទឹកភាគខាងកើតនៃប្រទេសហ្វីលីពីន។ ទីភ្នាក់ងារនេះនិយាយថា គេរំពឹងថាព្យុះ Atsani នឹងឆ្ពោះទៅកោះ Luzon នៅថ្ងៃព្រហស្បតិ៍ ខណៈដែលកំពុងទទួលបានកម្លាំងជាបណ្តើរៗ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: