អន្តរជាតិ
រថយន្តក្រុងថ្មីស្រឡាង២០គ្រឿងត្រៀមសម្រាប់ដឹកអ្នកដំណើរក្នុងក្រុងភ្នំពេញឆាប់ៗខាងមុខនេះ
BY Khmernote Media
June 18, 2018
ថៃ៖ រថយន្តក្រុងសម្រាប់ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញចំនួន២០គ្រឿង ដែលស្ថិតនៅក្រោមកម្មវិធីជំនួយមិត្តភាពកម្ពុជា-ជប៉ុននោះត្រូវបានគេរៀបចំរួចរាល់ហើយ។ រថយន្តក្រុងនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន ISUZU (ក្រុមហ៊ុនជប៉ុន) សហការជាមួយនឹងក្រុមហ៊ុន Cherdchai (ក្រុមហ៊ុនថៃ) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មភាគខាងជើងប្រទេសថៃ។
បើយោងតាមលោក Surawut Cherdchai នាយកប្រតិបត្តិក្រុមហ៊ុន ដែលទទួលបានសិទ្ធផលិតរថយន្តក្រុងខាងលើនេះបានឲ្យដឹងថា រថយន្តទាំងនេះនឹងត្រូវបានគេប្រើប្រាស់ជាមធ្យោបាយសម្រាប់ធ្វើដំណើរជាសាធារណៈដ៏ល្អមួយ ព្រោះវាអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងអាចកាត់បន្ថយការបំផុលបរិស្ថាននៅក្នុងរាជធានីភ្នំពេញបានផងដែរ៕
ប្រភព៖ ASEAN Infrastructure Post




