ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីលោក Boris Johnson បញ្ជាឱ្យបិទទ្វារទូទាំងប្រទេសម្ដងទៀត បន្ទាប់ពីចំនួនអ្នកជំងឺកូវីដ១៩ នៅអង់គ្លេសបានហក់ដល់ ១លាននាក់

    BY autoadmin November 2, 2020
    នាយករដ្ឋមន្រ្តីលោក Boris Johnson បញ្ជាឱ្យបិទទ្វារទូទាំងប្រទេសម្ដងទៀត បន្ទាប់ពីចំនួនអ្នកជំងឺកូវីដ១៩ នៅអង់គ្លេសបានហក់ដល់ ១លាននាក់

    នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានបញ្ជាឱ្យប្រទេសអង់គ្លេសវិលត្រឡប់ទៅរកការបិទទ្វារសារជាថ្មី បន្ទាប់ពីករណីនៃជំងឺ COVID-19 នៅចក្រភពអង់គ្លេសបានហក់ឡើងរហូតដល់ ១ លានករណី ហើយរលកនៃការឆ្លងលើកទី២នេះ បានកំពុងគំរាមកំហែងដល់សេវាកម្មសុខាភិបាលរបស់ប្រទេស។ ចក្រភពអង់គ្លេសដែលមានចំនួនអ្នកស្លាប់ផ្លូវការដោយសារជំងឺ COVID-19 ច្រើនជាងគេនៅអឺរ៉ុប កំពុងដោះស្រាយជាមួយនឹងករណីឆ្លងថ្មីជាង ២ម៉ឺននាក់/ថ្ងៃ ហើយអ្នកវិទ្យាសាស្ត្រក៏បានព្រមានពីស្ថានភាពដែលកាន់តែអាក្រក់ឡើងៗនេះ។

    នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលត្រូវបានរៀបចំឡើងយ៉ាងឆាប់រហ័សនៅឯការិយាល័យ Downing Street នាយករដ្ឋមន្ត្រីលោក បូរីស ចនសុន បាននិយាយថា ការបិទទ្វាររយៈពេលមួយខែនៅទូទាំងប្រទេសអង់គ្លេស នឹងចាប់ផ្តើមនៅម៉ោងមួយរំលងអធ្រាត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ និងរហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។ ចំណែកអ្នកចូលរួមផ្សេងទៀតដែលជាផ្នែកនៃចក្រភពអង់គ្លេសដូចជា៖ ស្កុតឡេន វែល និងអៀរឡង់ខាងជើង មានគោលនយោបាយផ្ទាល់ខ្លួន និងបានអនុម័តការរឹតត្បិតលើជំងឺ COVID-19 តាំងតែពីខែមុនមក៕

    អត្ថបទ៖ លីដា
    ប្រភព៖ Aljazeera

    Share This Post: