អន្តរជាតិ
ទុក្ខជាន់ទុក្ខ! លើកមឈូសដាក់សពម្តាយទៅតម្កល់នៅលើ ស្រាប់តែរអិលធ្លាក់មឈូសមកសង្កត់ខ្លួនឯងស្លាប់ (មានវីដេអូ)
BY Khmernote Media
June 18, 2018
ឥណ្ឌូនេស៊ី៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីមឈូសដាក់សពម្តាយរបស់គាត់ បានធ្លាប់មកសង្កត់លើគាត់ពេញមួយទំហឹង ខណៈដែលបុរសជនរងគ្រោះ និងអ្នកភូមិជាច្រើននាក់ទៀតព្យាយាមលើកមឈូសដាក់សាកសពឡើងទៅកន្លែងតម្កល់សព។ ហេតុការណ៍នេះបានកើតឡើងនៅលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី ហើយបុរសជាជនរងគ្រោះមានឈ្មោះថា Samen Kondorura និងមានអាយុ៤០ឆ្នាំ ។
តាមរយៈវីដេអូគេបានឃើញថា មានក្រុមមនុស្សមួយក្រុមបាននាំគ្នាព្យាយាមលើកមឈូសដាក់សាកសពរបស់បុរសរងគ្រោះឡើងទៅលើកន្លែងតម្កល់សព ដោយដើរឡើងតាមជណ្តើរធ្វើពីឫស្សីតូចមួយ។ ដោយជណ្ដើរឫស្សីនោះមិនអាចទ្រទម្ងន់មនុស្សបាន វាក៏បានបាក់តែម្តង ហើយខណៈនោះមឈូសដាក់សពបានសង្កត់លើបុរសជនរងគ្រោះ និងបណ្តាលឲ្យគាត់ស្លាប់ភ្លាមៗដែរ។ លោកអ្នកទស្សនាហេតុការណ៍នេះបាន តាយរៈវីដេអូដូចខាងក្រោម៖
https://www.youtube.com/watch?v=ICzVLMzkuCw
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail