ស្តេចថៃ Maha Vajiralongkorn មានបន្ទូលថា៖ «យើងស្រឡាញ់ពួកគេដូចគ្នា» ទៅក្រុមអ្នកតវ៉ាដែលទាមទារឱ្យមានការកាត់បន្ថយអំណាចរបស់ទ្រង់
ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានមានព្រះបន្ទូលថា៖ «យើងស្រឡាញ់ពួកគេដូចគ្នា» ទៅក្រុមបាតុករដែលព្យាយាមរារាំងអំណាចរបស់ទ្រង់ ហើយកាលពីថ្ងៃអាទិត្យនេះទ្រង់ក៏បានហៅប្រទេសថៃថាជា «ទឹកដីនៃការសម្របសម្រួល» នៅក្នុងការធ្វើអត្ថាធិប្បាយជាសាធារណៈដោយផ្ទាល់លើកដំបូងរបស់ទ្រង់។ ព្រះមហាក្សត្របានឆ្លើយតបនឹងសំណួររបស់ប៉ុស្តិ៍លេខ៤ ក្នុងអំឡុងយាងព្រះបាទាជាមួយអ្នករាជានិយមពណ៌លឿងរាប់ពាន់នាក់ ដោយបានបង្ហាញការគាំទ្រដ៏ធំបំផុតរបស់ពួកគេ ចាប់តាំងពីប្រទេសថៃមានការប្រឆាំងតវ៉ាទាំងរដ្ឋាភិបាល និងរបបរាជានិយមរាប់ខែមកនេះ។

នៅពេលសួរថាតើទ្រង់នឹងមានបន្ទូលអ្វីទៅកាន់ក្រុមអ្នកតវ៉ា? ព្រះមហាក្សត្រទ្រង់មានបន្ទូលថា៖«យើងស្រឡាញ់ពួកគេដូចគ្នា»។ នៅពេលសួរថាតើអាចមានការសម្រាប់សម្រុះសម្រួលទេ? ទ្រង់បានមានបន្ទូលថា៖«ប្រទេសថៃគឺជាទឹកដីនៃការសម្របសម្រួល»។ យ៉ាងណាខាងព្រះរាជវាំងមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការលើការតវ៉ារបស់ក្រុមបាតុករដែលភាគច្រើនជានិស្សិត ដែលដំបូងឡើយគឺចេញពីការចង់ឱ្យមានការចុះចេញពីតំណែងរបស់លោក ប្រាយុទ្ធ ចានអូចា មុនពេលហ៊ានបំពានលើបម្រាមដ៏យូរអង្វែងរបស់ប្រទេស ដោយអំពាវនាវឱ្យមានការទប់ស្កាត់អំណាចរបស់ព្រះមហាក្សត្រ៕



អត្ថបទ៖ លីដា
ប្រភព៖ CGTN