សារព័ត៌មានអង់គ្លេសផ្សាយថា លោក គីម ជុងអ៊ុន បានយកអ្នកជំងឺកូវីដ ១៩ ទៅទុកចោលបង្អត់អាហារ និងមិនឲ្យថ្នាំព្យាបាលរហូតដល់ស្លាប់បាត់បង់ជីវិត
ខណៈដែលប្រទេសកូរ៉េខាងជើងតែងអះអាងថាប្រទេសរបស់ខ្លួនគ្មានករណីអ្នកឆ្លងជំងឺកូវីដ ១៩ នោះ ស្រាប់តែសារព័ត៌មានដ៏ល្បីរបស់អង់គ្លេស Mirror បានចុះផ្សាយថា កូរ៉េខាងជើងបានយកអ្នកជំងឺកូវីដ ១៩ ទៅទុកចោល ដោយមិនបានផ្តល់ថ្នាំនិងចំណីអាហារអ្វីនោះទេ ពោលគឺទុកចោលរហូតដល់ស្លាប់តែម្តង។ ការចុះផ្សាយរបស់សារព័ត៌មាន Mirror ដែលមានខ្លឹមសារដូចខាងលើនេះគឺជាការស្រង់សំដីរបស់សកម្មជនគ្រីស្ទានម្នាក់មានឈ្មោះថា Tim Peters ដែលបានទៅបើកអង្គការសប្បុរសធម៌ Helping Hands នៅក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើនឆ្នាំមកហើយ។

តាមរយៈការងាររបស់សប្បុធម៌នៅលើកទឹកដីកូរ៉េខាងត្បូង លោក Tim Peters បានអះអាងប្រាប់អ្នកសារព័ត៌មានថា ការពិតកូរ៉េខាងជើងក៏មានករណីអ្នកឆ្លងជំងឺកូវីដ ១៩ ដែរ តែរដ្ឋាភិបាលរបស់លោកគីម ជុងអ៊ុន បានលាក់បាំងព័ត៌មាននេះមិនឲ្យមានការចុះផ្សាយជាសាធារណៈឡើយ។ អ្វីដែលកាត់តែអាក្រក់ជាងនេះទៀតនោះគឺរដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន បានយកទៅអ្នកជំងឺទាំងនោះទៅទុកចោលក្នុងជំរុំដាច់ឆ្ងាយពីគេមួយដោយមិនបានផ្តល់ការព្យាបាលនិងចំណីអាហារនោះទេ តែសាច់ញាតិនៃអ្នកជំងឺអាចយកអាហារនិងថ្នាំបុរាណទៅទៅឲ្យពួកគេបាន។ តែទោះជាយ៉ាងណានេះក្តី ចុងក្រោយទៅអ្នកជំងឺកូវីដ ១៩ ទាំងនោះត្រូវស្លាប់បាត់បង់ជីវិតដដែលដោយសារតែគ្មានការព្យាបាលត្រឹមត្រូវ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Mirror