លោក ដូណាល់ ត្រាំ និងលោក ចូ បាយដិន កំពុងបង្ហាញពីជំនឿចិត្តថាឈ្នះរៀងៗខ្លួន ខណៈដែលការប្រកាសលទ្ធផលកំពុងបន្ដ
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកបានចូលមកដល់ជាផ្លូវការ ហើយចំពេលដែលលទ្ធផលនៃការបោះឆ្នោតកំពុងចេញជាបន្ដបន្ទាប់ផងនោះ បេក្ខភាពមកពីបក្សទាំង ២ បានបង្ហាញពីជំនឿចិត្តក្នុងការឈ្នះរៀងខ្លួន។ ជាក់ស្ដែងលោក ចូ បាយដិន បានថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋ Delaware ដែលលោកកំពុងនាំមុខថា៖«យើងជឿជាក់ថាយើងកំពុងស្ថិតនៅលើផ្លូវ ដើម្បីឈ្នះការបោះឆ្នោតនេះ។ យើងបានដឹងដោយសារតែការបោះឆ្នោតដែលមិនធ្លាប់មានពីមុនមក … វានឹងចំណាយពេលបន្តិច។ យើងនឹងត្រូវអត់ធ្មត់»។

ចំណែកលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏កំពុងសង្ឃឹមខ្ពស់ខ្លាំងមិនចាញ់លោក ចូ បាយដិន នោះដែរ ដោយគាត់បានបង្ហោះដារចូលក្នុងបណ្ដាញ Twitter ដោយនិយាយថា៖«យើងឡើងបានខ្ពស់» ហើយគាត់បានអះអាងថា មានការប៉ុនប៉ងលួចសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតនេះទៀតផង។ ប៉ុន្តែគាត់ក៏បាននិយាយផងដែរថា គាត់នឹងធ្វើសេចក្តីថ្លែងការណ៍មួយនៅយប់នេះ ដោយបញ្ចប់ការសរសេររបស់គាត់ថា «ជ័យជំនះធំមួយ» ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK