ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខំតែសរសើរថ្ងៃមុន​! ឥឡូវចំណងស្នេហ៍របស់លោកតាវ័យ ៧៨ឆ្នាំ និងយុវតីវ័យ ១៧ឆ្នាំ បានឈានដល់ការលែងលះគ្នាហើយក្រោយរៀបការបាន ២២ថ្ងៃ

    BY autoadmin November 7, 2020
    ខំតែសរសើរថ្ងៃមុន​! ឥឡូវចំណងស្នេហ៍របស់លោកតាវ័យ ៧៨ឆ្នាំ និងយុវតីវ័យ ១៧ឆ្នាំ បានឈានដល់ការលែងលះគ្នាហើយក្រោយរៀបការបាន ២២ថ្ងៃ

    ឥណ្ឌូនេស៊ី៖ កាលពីពេលថ្មីៗនេះមានមហាជនជាច្រើនបានសរសើរលោកតាជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលគាត់មានសំណាងអាចរៀបការជាមួយនឹងក្មេងស្រីវ័យជំទង់ម្នាក់ជាប្តីប្រពន្ធពេញច្បាប់​ តែយ៉ាងណាក្តីចំណងស្នេហ៍មួយនេះមិនមានអាយុកាលយូរអង្វែងឡើយ ដោយពេលនេះអ្នកទាំងពីរបានសម្រេចលែងលះគ្នាបាត់ទៅហើយ។ គួរម្លឹកជូនថា កាលពីជាង ២​ សប្តាហ៍មុន លោកតា Abah Sarna វ័យ ៧៨ឆ្នាំ បានរៀបការជាមួយនឹងយុវតីម្នាក់មានឈ្មោះថា Noni Navita អាយុទើបតែ ១៧ឆ្នាំ ហើយកម្មពិធីមង្គលការបានរៀបចំឡើងនៅក្នុងខេត្តចាវ៉ាខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។

    គិតមកទល់ពេលនេះគឺពួកគេទើបតែរៀបការបានរយៈពេល ២២ថ្ងៃ ប៉ុណ្ណោះ ស្រាប់តែលោកតា Abah Sarna សម្រេចចិត្តលែងលះប្រពន្ធក្មេងវិញ ទាំងដែលខាងស្រ្តីជាប្រពន្ធមិនបានដឹងរឿងអ្វីទាល់សោះ។

    ចំណែកខាងក្រុមគ្រួសារខាងកូនក្រមុំបានឲ្យដឹងថា ពួកគាត់រួមទាំងកូនក្រមុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញលោកតា Abah Sarna ហុចលិខិតសុំលែងលះទៅកាន់ប្រពន្ធរបស់គាត់ ព្រោះជាក់ស្តែងពួកគាត់គោរព និងស្រលាញ់លោកតាណាស់ ហើយពួកគាត់រួមទាំងកូនក្រមុំមិនបានបង្កើតបញ្ហាអ្វីទាល់តែសោះ។ ខាងគ្រួសារកូនក្រមុំបន្តថា អ្វីៗគ្រប់យ៉ាងគឺដោយសារតែគ្រួសារខាងកូនកំលោះតែម្ខាងគត់ ដែលកន្លងមកចេះតែមើលងាយ និងបន្ទាបបន្ថោកតម្លៃរបស់គ្រួសារខាងស្រីដែលជាអ្នកក្រ ហើយមុនពេលរៀបការក៏មានសាច់ញាតិខាងកូនកំលោះខ្លះមិនពេញចិត្ត និងជំទាស់មិនឲ្យរៀបការផងដែរ៕

    អត្ថបទ៖ភក្តី
    ប្រភព៖ World of Buzz

    Share This Post: