ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងប្រាប់ឲ្យពលរដ្ឋប្រមាណ ១,០០០ នាក់ ដែលបានចូលរួមពិធីបុណ្យសពអតីតប្រធានក្រុមហ៊ុន Samsung ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ជាបន្ទាន់ ក្រោយមានអ្នកចូលរួមម្នាក់វិជ្ជមានជំងឺនេះ

    BY autoadmin November 6, 2020
    កូរ៉េខាងត្បូងប្រាប់ឲ្យពលរដ្ឋប្រមាណ ១,០០០ នាក់ ដែលបានចូលរួមពិធីបុណ្យសពអតីតប្រធានក្រុមហ៊ុន Samsung ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ជាបន្ទាន់ ក្រោយមានអ្នកចូលរួមម្នាក់វិជ្ជមានជំងឺនេះ

    កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានដាក់សញ្ញាអាសន្នជាបន្ទាន់មួយ ដោយឲ្យពលរដ្ឋខ្លួនប្រមាណជា ១ ០០០ នាក់ ដែលបានទៅចូលរួមពិធីបុណ្យសពលោក Lee Kun-hee ដែលជាអតីតប្រធានក្រុមហ៊ុន Samsung Group កាលពីសប្តាហ៍មុន ត្រូវតែទៅធ្វើតេស្តរកជំងឺ COVID-19 ហើយបើខកខានមិនទាន់បានទៅធ្វើតេស្តត្រូវតែធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូ​វ។ ការដាក់សញ្ញាអាសន្នខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញថា មានមនុស្សម្នាក់ដែលបានទៅចូលរួមពិធីបុណ្យសពមួយនោះ បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។

    លោក Lee Kun-hee អតីតប្រធានក្រុមហ៊ុន Samsung Group

    បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា អ្នកដែលត្រូវបានគេធ្វើតេស្តរកឃើញជំងឺ COVID-19 នោះគឺជាអ្នកការសែតជនជាតិកូរ៉េខាងត្បូងម្នាក់ ហើយក្រុមគ្រួសាររបស់អ្នកការសែតរូបនោះក៏ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកផងដែរ។ សូមបញ្ជាក់ជូនថា លោក Lee Kun-hee គឺជាមនុស្សសំខាន់ម្នាក់ដែលបានធ្វើឲ្យក្រុមហ៊ុន Samsung រីកចម្រើនខ្លាំងដូចពេលបច្ចុប្បន្ននេះ ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានជួយបង្កើតឱកាសការងារជាច្រើនកន្លែងសម្រាប់ពលរដ្ឋកូរ៉េខាងត្បូង និងជួយរកប្រាក់ចំណូលឲ្យប្រទេសបានយ៉ាងច្រើនផងដែរ។

    ហេតុផងនេះហើយទើបធ្វើឲ្យលោក Lee Kun-hee ត្រូវបានគេចាត់ទុកថា ជាបុគ្គលអស្ចារ្យសម្រាប់កូរ៉េខាងត្បូង ហើយក្នុងពិធីបុណ្យសពរបស់គាត់ ក៏មានបុគ្គលសំខាន់ៗជាច្រើនទៅចូលរួម អមជាមួយនិងអ្នកការសែតជាច្រើននាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: