ជនបន្សាបថ្នាំនៅមណ្ឌលកែប្រែ២០នាក់ រត់គេចខ្លួនពេលបាយថ្ងៃត្រង់
បាត់ដំបង ៖ នៅថ្ងៃច័ន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០និង៤០នាទី នៅមណ្ឌលពិភព នៃក្តីសង្ឃឹមភូមិដំណាក់ដង្កោ ឃុំអំពិលប្រាំដើម ស្រុក បវេល មានករណីអ្នកបន្សាបគ្រឿងញៀន បានសំរុករត់ ចេញតាមទ្វារដោយទំលុះស័ង្កសី។
ករណីនេះ កើតឡើងនៅពេលដែលសមត្ថកិច្ចអោយជន បន្សាបថ្នាំទាំងអស់ទៅហូបបាយ ក្នុងនោះមានអ្នករត់ចំនួន ២០នាក់។ បច្ចុប្បន្ន កំលាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរ បាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានតាមរកចាប់មកវិញបានចំនួន៨នាក់ នៅសល់ចំនួន ១២នាក់ទៀត។ សមត្ថកិច្ចបានផ្តល់ដំណឹងដល់អាណាព្យាបាល និងសមត្ថ កិច្ចនៅតាមបណ្តាក្រុង.ស្រុកជួយស្វែងរកចាប់ខ្លួនមកវិញ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ