ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកាត់ទោសប្រហារជីវិតបុរសម្នាក់ ដោយចាក់ថ្នាំបំពុល កាលពីម្សិលមិញនេះ

    BY Khmernote Media June 19, 2018
    ថៃកាត់ទោសប្រហារជីវិតបុរសម្នាក់ ដោយចាក់ថ្នាំបំពុល កាលពីម្សិលមិញនេះ

    ថៃ៖ បុរសជាឃាតករវ័យ២៦ឆ្នាំម្នាក់ត្រូវបានអាជ្ញាធរថៃកាត់ទោសប្រហារជីវិត ដោយចាក់ថ្នាំបំពុលចូលក្នុងរាងកាយកាលពីថ្ងៃទីចន្ទ ម្សិលមិញនេះ។ បុរសជាឃាតកររូបនោះមានឈ្មោះ Theerasak Longji អាយុ២៦ឆ្នាំត្រូវបានផ្តន្ទាទោសពីបទមនុស្សឃាតមកលើក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់នៅតំបន់ Trang កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២។

    ឃាតកររូបនោះបានចាក់សម្លាប់ជនរងគ្រោះចំនួន២៤កាំបិតយ៉ាងសាហាវ បន្ទាប់មកលួចទូរស័ព្ទដៃ និងលុយ។ ឃាតករ Theerasak ត្រូវបានតុលារផ្តន្ទាទោសកាត់ទោសប្រហារជីវិត ចំណែកឯលោក Pol Col Naras Savestanan ប្រធាន​នាយកដ្ឋាន​កែប្រែ​បាននិយាយថា ការកាត់ទោសប្រហារជីវិតត្រូវបានធ្វើឡើងស្របតាមបទបញ្ជា និងក្រមព្រហ្មទណ្ឌ។

    លោក Pol Col Naras Savestanan បានបញ្ជាក់ឲ្យដឹងទៀតថា គិតមកទល់សព្វថ្ងៃនេះមានមនុស្សចំនួន៣២៦នាក់ហើយ ត្រូវបានកាត់ទោសប្រហារជីវិត ចាប់តាំងពីច្បាប់ប្រហារជីវិតដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៣៥។

    អត្ថបទ៖ ឌី
    ប្រពភ៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay