ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្ដៅៗ! លោក ចូ បាយដិន នឹងត្រៀមខ្លួនក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក បន្ទាប់ពីទទួលជ័យជម្នះពីរដ្ឋផេនស៊ីលវេនៀ

    BY autoadmin November 7, 2020
    ក្ដៅៗ! លោក ចូ បាយដិន នឹងត្រៀមខ្លួនក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក បន្ទាប់ពីទទួលជ័យជម្នះពីរដ្ឋផេនស៊ីលវេនៀ

    យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់សារព័ត៌មាន CNN សម្រាប់រាត្រីថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ចូ បាយដិន នឹងក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក បន្ទាប់ពីទទួលបានជ័យជម្នះនៅក្នុងរដ្ឋកំណើតរបស់លោកផ្ទាល់ ដែលវាបានបន្ថែមសំឡេងឱ្យគាត់បានច្រើនជាង ២៧០ ដើម្បីឈ្នះជាប្រធានាធិបតីថ្មី។ ជាមួយនឹងសន្លឹកឆ្នោតចំនួន ២០ របស់រដ្ឋផេនស៊ីលវេនៀ (Pennsylvania) ឥឡូវនេះលោក ចូ បាយដិន មានសំឡេងឆ្នោតសរុបចំនួន ២៧៣ ។

    មុនពេលក្លាយជាបេក្ខភាពប្រធានាធិបតីឱ្យបក្សប្រជាធិបតេយ្យ លោក ចូ បាយដិន បានបម្រើការជាអនុប្រធានាធិបតី ក្រោមអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។ គាត់ក៏ជាសមាជិកព្រឹទ្ធសភាដែលបម្រើការងារយូរជាងគេបំផុតរបស់ Delaware ផងដែរ។ ពេញមួយយុទ្ធនាការរបស់គាត់ លោក ចូ បាយដិន បានអះអាងថា «ព្រលឹងជាតិ» គឺស្ថិតក្នុងគ្រោះថ្នាក់ ហើយបានសន្យាថា លោកនឹងព្យាយាមព្យាបាលប្រទេសដែលប្រេះឆា ដោយដៃប្រធានាធិបតីលោក ដូណាល់ ត្រាំ ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: