Bill Gates លែងជាមហាសេដ្ឋីលេខ១ទៀតហើយ ដោយសារតែមហាសេដ្ឋីរូបនេះជាអ្នកដណ្តើមតំណែងបាន
ស្ថាបនិក និងជានាយកប្រតិបតិ្តក្រុមហ៊ុនលក់ទំនិញតាមបណ្តាញអ៊ីនធឺណិត Amazon លោក Jeff Bezos បានក្លាយទៅជាមហាសេដ្ឋី ដែលមានប្រាក់ច្រើនជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីទ្រព្យសម្បត្តិរបស់គាត់បានកើនដល់ ១៤១,៩ ពាន់លានដុល្លារ។ បើធៀបជាមួយនឹងលោក Bill Gates ដែលជាស្ថាបនិកក្រុមហ៊ុន Microsoft នោះ គឺលោក Jeff Bezos មានប្រាក់ច្រើនជាង លោក Bill Gates ចំនួន ៤០ ពាន់លានដុល្លារ និងច្រើនជាងលោក Warren Buffet ចំនួន ៦០ ពាន់លានដុល្លារ។
សូមបញ្ជាក់ថាលោក Jeff Bezos បានចាប់ផ្ដើមបង្កើតអាជីវកម្មនេះ តាំងពីគាត់មានអាយុ៣០ឆ្នាំមកម្លះ ហើយបច្ចុប្បន្នគាត់មានអាយុ៥៤ឆ្នាំ។ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ អាជីវកម្មរបស់លោកបានរីកចម្រើនរហូតពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងកាលពីពេលថ្មីៗនេះប្រាក់់របស់លោក Jeff Bezos បានកើតឡើង ៤០ ពាន់លានបន្ថែមទៀត បើធៀបទៅឆ្នាំមុន ហើយកំណើននេះបានរុញឲ្យលោកក្លាយជាមហាសេដ្ឋី ដែលមានប្រាក់ច្រើនជាងគេបំផុតក្នុងពិភពលោកតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail