ប្រេស៊ីលប្រកាសផ្អាកការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលបង្កើតដោយប្រទេសចិនដោយសារមានផលប៉ះពាល់មិនល្អ
និយតករសុខភាពប្រេស៊ីលកាលពីថ្ងៃច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បាននិយាយថា ខ្លួនបានផ្អាកការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតដោយប្រទេសចិន បន្ទាប់ពីមានលទ្ធផលមិនល្អចំពោះអ្នកទទួលស្ម័គ្រចិត្ត។ ការផ្អាកវ៉ាក់សាំង CoronaVac ដែលបង្កើតដោយក្រុមហ៊ុនឱសថចិន Sinovac Biotech បានកើតឡើងនៅថ្ងៃតែមួយ ដែលក្រុមហ៊ុនថ្នាំយក្សអាមេរិក Pfizer បាននិយាយថា វ៉ាក់សាំងរបស់ខ្លួនបានបង្ហាញប្រសិទ្ធភាព ៩០% ដែលដំណឹងនេះបានបង្កើនទីផ្សារ និងបង្កើនក្តីសង្ឃឹមនៃការបញ្ចប់ជំងឺរាតត្បាតនេះ។

និយតករជនជាតិប្រេស៊ីលឈ្មោះ Anvisa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចចិត្តផ្អាកការសាកល្បងគ្លីនិកវ៉ាក់សាំង CoronaVac បន្ទាប់ពីមានការធ្វើទុក្ខមិនល្អ រួមមានទាំងករណីកាលពីថ្ងៃទី២៩ ខែតុលា។ វាបាននិយាយថា វាមិនអាចផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែឧប្បត្តិហេតុបែបនេះរួមមានការស្លាប់ ផលប៉ះពាល់ធ្ងន់ធ្ងរ ពិការភាព អាចឈឺដល់ចូលមន្ទីរពេទ្យ និងដទៃទៀត។ ទោះយ៉ាងណាមជ្ឈមណ្ឌលសុខភាពសាធារណៈសម្របសម្រួលការសាកល្បងវ៉ាក់សាំងនៅប្រេស៊ីល វិទ្យាស្ថាន Butantan បាននិយាយថា វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ចំពោះការសម្រេចចិត្តមួយនេះ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia