ការប្រកួត FIFA World Cup ជុំទី 1 បានបញ្ចប់ ខណៈដែលប្រទេសធំៗបានត្រឹមស្មើនិងចាញ់
- June 20, 2018
ការប្រកួតពានរង្វាន់បាលទាត់ពិភពលោក FIFA World Cup ជុំទី 1 បានបញ្ចប់ហើយកាលពីរាត្រីម្សិលមិញ ខណៈដែលប្រទេសធំចូលរួមប្រកួតនៅក្នុងព្រឹិតិ្តការណ៍នេះភាគច្រើនសុទ្ធតែស្មើនិងចាញ់។ ការប្រកួតវគ្គចែកពូលជុំទី 1 ក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup បានបញ្ចប់បន្ទាប់ពីក្រុមជម្រើសជាតិ ប៉ូឡូញ ប្រកួតចាញ់ក្រុមជម្រើសជាតិ សេណេហ្គាល់ ដោយលទ្ធផល 1-2 កាលពីយប់មិញ។
នៅក្នុងជុំទី 1 នៃព្រឹតិ្តការណ៍បាល់ទាត់ពិពភលោក FIFA World Cup នៅក្នុងប្រទេសរុស្សីនេះ ក្រុមជម្រើសជាតិដែលធ្លាប់ឈ្នះពានរង្វាន់ FIFA World Cup ជាច្រើនបានត្រឹមស្មើនិងចាញ់ ខណៈដែលក្រុមជម្រើសជាតិជាច្រើនបានប្រឹងប្រែងអភិវន្ឍន៍សមត្ថភាពរបស់ពួកគេអោយរីកចម្រើនមួយកម្រិតទៀត។ ខាងក្រោមនេះគឺជាលទ្ធផលសង្ខេបការប្រកួតជុំទី 1 ក្នុងព្រឹិត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដែលទើបតែបញ្ចប់កាលពីយប់មិញទាំងអស់គ្នា។

ពូល A៖
រុស្សី យកឈ្នះក្រុម អារ៉ាប៊ីសាអ៊ូឌីត ដោយលទ្ធផល 5-0
អ៊ុយរូហ្គាយ យកឈ្នះក្រុម អេហ្ស៊ីប ដោយលទ្ធផល 1-0
ពូល B៖
អ៊ីរ៉ង់ យកឈ្នះ ម៉ារ៉ុក ដោយលទ្ធផល 1-0
អេស្ប៉ាញ ស្មើជាមួយនឹង ព័រទុយហ្គាល់ ដោយលទ្ធផល 3-3
ពូល C៖
បារាំង យកឈ្នះ អូស្រ្ដាលី ដោយលទ្ធផល 2-1
ដាណឺម៉ាក យកឈ្នះ បេរ៉ូ ដោយលទ្ធផល 1-0
ពូល D៖
អាហ្សង់ទីន ស្មើជាមួយនឹង អ៊ីស្លង់ ដោយលទ្ធផល 1-1
ក្រូអាត យកឈ្នះ នីហ្សេរីយ៉ា ដោយលទ្ធផល 2-0
ពូល E៖
ស៊េប៊ី យកឈ្នះ កូស្តារីកា ដោយលទ្ធផល 1-0
ប្រេស៊ីល ស្មើជាមួយនឹង ស្វីស ដោយលទ្ធផល 1-1
ពូល F៖
មុិកស៊ីកូ យកឈ្នះ អាឡឺម៉ង់ ដោយលទ្ធផល 1-0
ស៊ុយអែត យកឈ្នះ កូរ៉េខាងត្បូង ដោយលទ្ធផល 1-0
ពូល G៖
ប៊ែលហ្ស៊ិក យកឈ្នះ ប៉ាណាម៉ា ដោយលទ្ធផល 3-0
អង់គ្លេស យកឈ្នះ ទុយនេស៊ី ដោយលទ្ធផល 2-1
ពូល H៖
ជប៉ុន យកឈ្នះ កូឡុំប៊ី ដោយលទ្ធផល 2-1
សេណេហ្គាល់ យកឈ្នះ ប៉ូឡូញ ដោយលទ្ធផល 2-1

បុត្រ
- Share This Post:






