ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃបញ្ជាក់ថា មន្ត្រីការទូតហុងគ្រីប្រចាំប្រទេសថៃ បានឆ្លងកូវីដ១៩ ពីរដ្ឋមន្ត្រីការបរទេសហុងគ្រី ក្រោយជិះឡានជាមួយគ្នា និងទទួលទានអាហាររួមគ្នារយៈពេលត្រឹម ៣០នាទី

    BY autoadmin November 11, 2020
    ថៃបញ្ជាក់ថា មន្ត្រីការទូតហុងគ្រីប្រចាំប្រទេសថៃ បានឆ្លងកូវីដ១៩ ពីរដ្ឋមន្ត្រីការបរទេសហុងគ្រី ក្រោយជិះឡានជាមួយគ្នា និងទទួលទានអាហាររួមគ្នារយៈពេលត្រឹម ៣០នាទី

    ថៃ៖ បើយោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា មានមន្ត្រីការទូតហុងគ្រីម្នាក់ដែលកំពុងធ្វើការងារនៅក្នុងទីក្រុងបាងកក ប្រទេសថៃបានឆ្លងជំងឺកូវីដ ១៩ ពីរដ្ឋមន្ត្រីការបរទេសហុងគ្រីដែលទើបធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃកាលពីថ្ងៃទី ៣ វិច្ឆិកា កន្លងទៅនេះ។ លោកវេជ្ជបណ្ឌិត​ Sophon Iamsirithavorn ដែលជាប្រធានផ្នែកជំងឺឆ្លងនៃប្រទេសថៃបានបញ្ជាក់ថា មន្ត្រីការទូតហុងគ្រីរូបនេះមានអាយុ ៥៣​ ឆ្នាំ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយបច្ចុប្បន្នរូបគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងវិទ្យាស្ថានគ្រប់គ្រងជំងឺឆ្លង Bamrasnaradura ក្នុងទីក្រុង  Nonthaburi ភាគខាងជើងប្រទេសថៃ ខណៈរូបគាត់មិនទាន់ចេញរោគសញ្ញាអ្វីធ្ងន់ធ្ងរនៅឡើយទេ។

    លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី

    គួរម្លឹកជូនថា មន្ត្រីការទូតវ័យ ៥៣ឆ្នាំរូបនេះបានទៅទទួលរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីគឺលោក Peter Szijjarto នៅឯព្រលានយន្តហោះ Suvarnabhumi ដោយផ្ទាល់កាលពីថ្ងៃទី៣ ខែវិច្ឆិកា ហើយពួកគេទាំង២នាក់ បានជិះនៅក្នុងឡានតែមួយជាមួយគ្នា។ បន្ទាប់មកមន្ត្រីការទូតរូបនេះបាននាំរដ្ឋមន្ត្រីការបរទេសទៅសណ្ឋាគារ Ananatara Siam និងបានពិសារអាហាររួមគ្នារយៈពេល៣០នាទីផងដែរ។

    On Nov 4, a lab test showed the minister was infected. On the same day, people who had been in contact with him were asked to be quarantined, including the diplomat. The minister left for Hungary by private plane.

    នៅថ្ងៃទី០៤ ខែវិច្ឆិកា មន្ទីរពិសោធន៍ថៃបានបង្ហាញលទ្ធផល គឺរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto មានវិជ្ជមានកូវីដ១៩ ហើយនៅថ្ងៃដដែល អ្នកដែលមានទំនាក់ទំនងជិតស្និតជាមួយរដ្ឋមន្ត្រីហុងគ្រី ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កទាំងអស់។ ចំណែកឯលោក Peter Szijjarto ត្រូវបានគេបញ្ជូនតាមយន្តហោះឯកជនមួយគ្រឿងត្រលប់ទៅកាន់ប្រទេសហុងគ្រីវិញ​ដើម្បីឲ្យគាត់អាចសម្រាកព្យាបាលនៅក្នុងប្រទេសកំណើតរបស់គាត់តែម្តង៕

    លោកវេជ្ជបណ្ឌិត​ Sophon Iamsirithavorn

    អត្ថបទ៖ ភក្តី

    ប្រភព៖ Bangkok Post, Bangkok Post

    Share This Post: