ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាកលេខពិសេសប្រភេទនេះកំពុងល្បីខ្លាំងណាស់នៅម៉ាឡេស៊ី ស្លាកលេខមួយតម្លៃរាប់ម៉ឺនដុល្លារ

    BY autoadmin November 12, 2020
    ស្លាកលេខពិសេសប្រភេទនេះកំពុងល្បីខ្លាំងណាស់នៅម៉ាឡេស៊ី ស្លាកលេខមួយតម្លៃរាប់ម៉ឺនដុល្លារ

    ម៉ាឡេស៊ី៖ ការលក់ស្លាកលេខរថយន្តដែលជាលេខពិសេសក្នុងតម្លៃខ្ពស់ឬដាក់លក់តាមរយៈដេញថ្លៃគឺជាវិធីរកប្រាក់ចំណូលជូនជាតិមួយ ដែលប្រទេសជាច្រើននៅជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជាផងបានកំពុងតែអនុវត្ត។ ជាក់ស្តែង បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃប្រទេសម៉ាឡេស៊ីអាចរកប្រាក់ចំណូលបានរហូតដល់ ៧.៣​ លាន រីងហ្គីត (១,៧៦៥,៨៤៥ ​ដុល្លារអាមេរិក) ក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះពីការដាក់លក់ស្លាកលេខរថយន្តពិសេសៗមួយចំនួនតាមរយៈការដេញថ្លៃក្នុងតម្លៃខ្ពស់ៗ។

    ស្លាកលេខដែលបានលក់ចេញក្នុងតម្លៃខ្ពស់បំផុតនោះគឺស្លាកលេខ PPP1 ដែលមានតម្លៃរហូតដល់ ២៦០,០០០​ រីងហ្គីត (៦២,៨៩៤​ ដុល្លារអាមេរិក) បន្ទាប់មកគឺស្លាកលេខ PPP9 មានតម្លៃ ១៦០,០០០ រីងហ្គីត (៣៨,៧០៤ ដុល្លារអាមេរិក)​ និងស្លាកលេខថ្លៃបំផុតលំដាប់ទីបីគឺស្លាកលេខ PPP6 មានតម្លៃ ១៤០,០០០ រីងហ្គីត (៣៣,៨៦៦ ដុល្លារអាមេរិក)។ ក្រៅពីស្លាកពិសេសទាំង ៣ នេះ ក៏មានដែរនូវស្លាកលេខចំនួន ៥ ផ្សេងទៀតដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនិងកំពុងមានការដេញថ្លៃជាច្រើនដងមានដូចជាស្លាកលេខ៖

    ១. PPP 8999 មានការដេញថ្លៃចំនួន ៣៣ ដង

    ២. PPP 999 មានការដេញថ្លៃចំនួន ២៨ ដង

    ៣. PPP 77 មានការដេញថ្លៃចំនួន ២៥ ដង

    ៤. PPP 222 មានការដេញថ្លៃចំនួន ២៤​ ដង

    ៥. PPP 228 មានការដេញថ្លៃចំនួន ២៤

    ការដេញថ្លៃសម្រាប់ស្លាកលេខទាំង ៥​ ខាងលើនឹងត្រូវបញ្ចប់នៅចុងខែនេះ ហើយអ្នកដែលហ៊ានឲ្យថ្លៃខ្ពស់ជាងគេនឹងមានសិទ្ធយកស្លាកលេខទាំងនេះទៅប្រើប្រាស់ភ្លាមផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: