ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សត្វក្រពើយក្សមួយក្បាលទម្ងន់ ៨០០ គីឡូក្រាម ប្រវែងជាង៤ម៉ែត្រ ត្រូវគេទះឃើញជាប់នៅក្នុងលូក្នុងប្រទេសម៉ាឡេស៊ី

    BY autoadmin November 12, 2020
    សត្វក្រពើយក្សមួយក្បាលទម្ងន់ ៨០០ គីឡូក្រាម ប្រវែងជាង៤ម៉ែត្រ ត្រូវគេទះឃើញជាប់នៅក្នុងលូក្នុងប្រទេសម៉ាឡេស៊ី

    ម៉ាឡេស៊ី៖ សត្វក្រពើដ៏ធំមួយក្បាលត្រូវបានគេប្រទះឃើញជាប់គាំងនៅក្នុងលូទឹកមួយកន្លែងនៅក្នុងរដ្ឋ Sarawak  នៃប្រទេសម៉ាឡេស៊ី ខណៈដែលហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុនោះ ដ្បិតវាជាករណីដែលមិនធ្លាប់កើតមានទាល់តែសោះពីមុនមក។ សត្វក្រពើមួយក្បាលនោះមានប្រវែង ៤,៥៧ ម៉ែត្រ ទម្ងន់ ៨០០ គីឡូក្រាម និងជាក្រពើចំណាស់មួយក្បាលផងដែរ។ ភ្លាមៗក្រោយប្រទះឃើញសត្វក្រពើនេះប្រជាពលរដ្ឋបាននាំគ្នាបាញ់វាឲ្យរងរបួសយ៉ាងធ្ងន់ព្រោះគេខ្លាចវាបង្កគ្រោះថ្នាក់ដល់មនុស្ស ស្របពេលដែលគេបានរាយការណ៍ជាបន្ទាន់មួយជូនទៅអាជ្ញាធរផងដែរ។

    បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម មន្ទីរជលផលនិងព្រៃឈើប្រចាំរដ្ឋ Sarawak  បានសហការជាមួយនិងក្រុមអ្នកសង្គ្រោះបន្ទាន់និងពន្លត់អគ្គិភ័យដើម្បីដោះស្រាយបញ្ហា ដោយក្រុមការងារមួយនេះបានចុះទៅដល់កន្លែងកើតហេតុភ្លាមផងដែរ ពោលគឺនៅម៉ោង ១១ យប់។​ គេអាចចាប់សត្វក្រពើនោះបានទាំងយប់ព្រោះវាបានរងរបួសមិនអាចវារទៅណារួចទេ តែដោយសារវាធ្ងន់ពេកគេមិនអាចយកវាចេញបានភ្លាមៗនោះទេ ហើយរង់ចាំរហូតដល់ព្រឹកស្អែកទើបគេប្រើរថយន្តមកលើកវាចេញបាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

     

    Share This Post: