ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រេស៊ីលត្រូវបានគេចោទប្រកាន់ថា បានព្យាយាមលាក់បាំងការកើនឡើងនៃករណីជំងឺកូវីដ១៩ និងមិនបានផ្ដល់តួលេខនៃករណីថ្មីៗរយៈពេល ១ សប្ដាហ៍មកហើយ

    BY autoadmin November 12, 2020
    ប្រេស៊ីលត្រូវបានគេចោទប្រកាន់ថា បានព្យាយាមលាក់បាំងការកើនឡើងនៃករណីជំងឺកូវីដ១៩ និងមិនបានផ្ដល់តួលេខនៃករណីថ្មីៗរយៈពេល ១ សប្ដាហ៍មកហើយ

    ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា រដ្ឋាភិបាលនៃប្រទេសប្រេស៊ីលមិនបានបញ្ចេញតួលេខនៃករណីឆ្លងជំងឺ COVID-19 នោះទេ អស់រយៈពេលមួយសប្តាហ៍កន្លងមកនេះ។ ក្នុងនោះក្រុមអ្នករិះគន់បាននិយាយថា រដ្ឋាភិបាលកំពុងព្យាយាមបិទបាំងស្ថានការណ៍ជាក់ស្ដែង ដោយសារថាករណីជំងឺ COVID-19 កាន់តែអាក្រក់ទៅៗនៅក្នុងប្រទេស។ ទិន្នន័យដែលបានចេញផ្សាយមុនថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏បានបង្ហាញដែរថា ប្រេស៊ីលជាប្រទេសមានចំនួនអ្នកឆ្លងខ្ពស់ជាងគេទី៣ នៅលើពិភពលោកនេះ ហើយមានករណីថ្មីចន្លោះពី ២០,០០០ ទៅ ៣០,០០០ ករណី ជារៀងរាល់ថ្ងៃ ខណៈចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានប្រហែលជាមធ្យម ១,០០០ នាក់។

    យ៉ាងណាក៏ដោយក្រុមមន្រ្តីកំពុងស្តីបន្ទោសបញ្ហានេះទៅលើផ្នែកបច្ចេកទេស ហើយបាននិយាយថាពួកគេនឹងត្រូវចំណាយពេលខ្លះដើម្បីដោះស្រាយបញ្ហា។ ជម្រាបដែរថាប្រទេសប្រេស៊ីលនឹងរៀបចំការបោះឆ្នោតនៅទូទាំងប្រទេសនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆាប់ៗខាងមុខនេះ ដែលវានឹងកាន់តែធ្វើឱ្យពលរដ្ឋងាយប្រឈមនឹងការឆ្លងជំងឺ COVID-19 កាន់តែខ្លាំង។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួននិយាយថា រដ្ឋាភិបាលបានលាក់បាំងរបាយការណ៍នៃការឆ្លងជំងឺ COVID-19 ដោយចេតនា ដើម្បីពួកគេនៅក្នុងការបោះឆ្នោតខាងមុខ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: