ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកជំនាញថៃរកឃើញសាច់គោជាង ១០០ គីឡូក្រាមជាសាច់ក្លែងក្លាយ ដែលគេកែច្នៃចេញពីសាច់ជ្រូក

    BY autoadmin November 16, 2020
    ក្រុមអ្នកជំនាញថៃរកឃើញសាច់គោជាង ១០០ គីឡូក្រាមជាសាច់ក្លែងក្លាយ ដែលគេកែច្នៃចេញពីសាច់ជ្រូក

    ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មានសាច់គោជាង ១០០ គីឡូក្រាមត្រូវបានក្រុមអ្នកជំនាញថៃរកឃើញថាគឺជាសាច់គោក្លែងក្លាយ ដែលគេច្នៃចេញពីសាច់ជ្រូកមានតម្លៃថោកៗ។ សាច់គោក្លែងក្លាយជាង ១០០ គីឡូក្រាមនេះត្រូវបានអាជ្ញាធរថៃរឹបអូសចេញពីផ្ទះឈ្មួញលក់សាច់គោម្នាក់នៅក្នុងខេត្ត Nakhon Pathom ភាគកណ្តាលនៃប្រទេសកាលពីខែមុនម្លេះ តែលទ្ធផលនៃការពិនិត្យសាច់គោក្លែងក្លាយនេះទើបត្រូវរកឃើញនិងបង្ហាញជូនជាសាធារណៈកាលពីពេលថ្មីៗនេះ។

    តាមក្រុមអ្នកជំនាញក្នុងមន្ទីរពិសោធន៍ថៃបានបញ្ជាក់ថា សាច់ដែលគេបានអះអាងថាជាសាច់គោនោះតាមការពិតទៅគឺជាសាច់ជ្រូកដែលមានតម្លៃថោកៗនិងត្រូវបានគេចាក់បញ្ចូលឈាមជ្រូកស្រស់ចូលទៅខាងក្នុងសាច់ដើម្បីឲ្យវាមានពណ៌ក្រហមមើលទៅដូចសាច់គោនិងអាចលក់បានក្នុងតម្លៃថ្លៃជាងសាច់ជ្រូកធម្មតា។ សម្រាប់កន្លែងដែលទទួលទិញគោក្លែងក្លាយទាំងនេះត្រូវបានគេកត់សម្គាល់ឃើញថា ភាគច្រើនគឺជាហាងលក់សាច់អាំងតូចធំនៅក្នុងទីក្រុងបាងកក។ ក្រោយការឃើញនេះអ្នកផ្គត់ផ្គង់សាច់គោក្លែងក្លាយត្រូវបានចាប់ខ្លួន ខណៈអាជ្ញាធរថៃបានជូនដំណឹងដល់អតិថិជនសាច់អាំងទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះករណីសាច់ក្លែងក្លាយនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍ 

    Share This Post: