ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន SpaceX បានបញ្ជូនអវកាសយានិករបស់អង្គការ NASA ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិដោយជោគជ័យ

    BY autoadmin November 16, 2020
    ក្រុមហ៊ុន SpaceX បានបញ្ជូនអវកាសយានិករបស់អង្គការ NASA ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិដោយជោគជ័យ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នាថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន SpaceX បានបញ្ជូនអវកាសយានិកចំនួន ៤នាក់ នៅក្នុងការហោះហើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដោយជោគជ័យនៅថ្ងៃអាទិត្យនេះ។ ពួកគេគឺជាក្រុមបេសកកម្មពេញលេញដំបូងរបស់អង្គការ NASA ដែលត្រូវបានបញ្ជូនទៅកាន់គន្លងគោចរ ដោយក្រុមហ៊ុនឯកជនមួយនេះ។

    យានដែលបានបញ្ជូនអវកាសយានិកទាំង ៤នាក់ ទៅកាន់គន្លងគោចរគឺជាយានអវកាស Crew Dragon ដែលបានរចនាឡើងថ្មី និងត្រូវបានគេហៅឈ្មោះថា Resilience ហើយវាត្រូវបានបាញ់បង្ហោះដោយមានជំនួយពីរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនឯកជន SpaceX ចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA នៅឯ Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: