អន្តរជាតិ
គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ បានវាយប្រហារឥណ្ឌូនេស៊ី ប៉ុន្តែសំណាងពុំមានការព្រមានពីរលកយក្សស៊ូណាមិ
BY autoadmin
November 17, 2020
យោងតាមទីភ្នាក់ងារឧតុនិយមនិងភូគព្ភសាស្ត្រឥណ្ឌូណេស៊ីបាននិយាយនៅក្នុងគណនី Twitter ផ្លូវការរបស់ខ្លួនថា គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រ នៃខេត្តខាងលិចស៊ូម៉ាត្រា របស់ឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ទីភ្នាក់ងារបាននិយាយថា មិនមានការព្រមានពីរលកយក្សស៊ូណាមិសម្រាប់ការរញ្ជួយដី ដែលបានកើតឡើងចម្ងាយជាង ១០០ គីឡូម៉ែត្រពីដី និងនៅជម្រៅ ១០ គីឡូម៉ែត្រ នេះទេ។ ក្រោយមកមជ្ឈមណ្ឌលការរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ បានបន្ទាបកម្រិតរញ្ជួយដល់កម្រិត ៥.៨ បន្ទាប់ពីរាយការណ៍ថា ៦.២ ពីដំបូង៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍