កីឡា

អាហ្សង់ទីន កំពុងប្រឈមមុខក្នុងការបាត់បង់កៅអីទៅលេងវគ្គ ១៦ ក្រុមចុងក្រោយ​ ខណៈដែលចាញ់ក្រូអាត ៣ ទល់នឹង ០

BY
Khmernote Media
June 22, 2018

ក្រុមជម្រើសជាតិអាហ្សង់ទីន កំពុងប្រឈមមុខក្នុងការបាត់បង់កៅអីទៅលេងវគ្គ១៦ ក្រុម ក្រោយចាញ់ ក្រុមជម្រើសជាតិ ក្រូអាត ៣ ទល់នឹង ០។​ ការប្រកួតរវាង អាហ្សង់ទីន ជាមួយនឹង ក្រូអាត កាលពីយប់មិញនេះ អាហ្សង់ទីន មានឱកាសច្រើនប៉ុន្តែមិនមានសំណាងក្នុងការបំប៉ោងសំណាញ់ទី ហើយបែរជាធ្វើប្រហែសបញ្ជូនបាល់អោយកីឡាករ Rebic សុតបញ្ចូលទីនៅនាទី ៥៣។ ក្រោយនាំមុខ ១ ទល់នឹង ០ អាហ្សង់ទីន ព្យាយាមសុតទី ក្រូអាត តែមិនបានសម្រេចលុះដល់នាទី ទី៨០ Modric បានសុតបញ្ចូលទី ១ គ្រាប់ទៀត ធ្វើអោយក្រូអាតនាំមុខ ២ ទល់នឹង ០។ អាហ្សង់ទីនចាប់ផ្តើមសម្រុកកាន់តែខ្លាំងនៅចុងតង់ទើបធ្វើអោយមានបាល់ដាច់មាត់ហើយមានការសុតបញ្ចូលទីគ្រាប់ទី៣ នៅនាទីទី ៩០+ ទៅហើយ។


ការប្រកួតនេះគឺជាការប្រកួតដំបូងហើយ ដែលអាហ្សង់ទីនមិនអាចយកឈ្នះការប្រកួតក្នុងពូល ២ប្រកួតជាប់គ្នា គិតតាំងពីឆ្នាំ ១៩៧៤ មក ហើយវាក៏ជាបរាជ័យដ៏ធំមួយនៅការប្រកួតក្នុងពូល បន្ទាប់ពីការប្រកួតកាលពីឆ្នាំ ១៩៥៨ ដោយពេលនោះអាហ្សង់ទីនចាញ់ ឆេកូស្លូវ៉ាគី ៦ ទល់នឹង ០។


គួរបញ្ជាក់ផងដែរថា អាហ្សង់ទីន នៅមានប្រកួតជាមួយ Nigeria មួយទៀត ហើយអាហ្សង់ទីនត្រូវការឈ្នះប្រកួតមួយនេះដើម្បីមានឱកាសឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ។

Share This Post: