ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភាពតានតឹងកាន់តែកើនឡើងនៅក្នុងប្រទេសថៃ នៅមុនពេលដែលសភាត្រៀមបោះឆ្នោតលើសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញ

    BY autoadmin November 18, 2020
    ភាពតានតឹងកាន់តែកើនឡើងនៅក្នុងប្រទេសថៃ នៅមុនពេលដែលសភាត្រៀមបោះឆ្នោតលើសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញ

    ភាពតានតឹងកំពុងកើនឡើងនៅក្នុងប្រទេសថៃ នៅមុនពេលសមាជិកសភានឹងធ្វើការបោះឆ្នោតលើសំណើមួយ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសនៅថ្ងៃពុធនេះ។ សភារបស់ថៃកាលពីថ្ងៃអង្គារបានចាប់ផ្តើមការជជែកពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មចំនួន ៧ នៅក្នុងសម័យប្រជុំរយៈពេល ២ថ្ងៃ របស់ខ្លួន ខណៈក្រុមបាតុករវ័យក្មេងគាំទ្រសំណើរបស់ក្រុមស៊ីវិល ដែលពួកគេស្វែងរកការដកហូតមាត្រាក្រម ដែលបានផ្តល់អំណាចយោធានៅក្នុងនយោបាយ ក៏ដូចជាធ្វើកំណែទម្រង់រាជាធិបតេយ្យ។ ប៉ុន្តែយ៉ាងណាសមាជិកសភាខ្លះរួមទាំងសមាជិកសភានៃគណបក្សកាន់អំណាច មានការស្ទាក់ស្ទើរចំពោះការធ្វើកំណែទម្រង់ចំពោះរបបរាជានិយម។

    ក្រុមបាតុករបានប៉ុនប៉ងហែក្បួនឆ្ពោះទៅវិមានរដ្ឋសភា ដើម្បីតវ៉ាប្រឆាំងនឹងគណបក្សកាន់អំណាចកាលពីថ្ងៃអង្គារម្សិលមិញនេះ។ ចំណែកខាងប៉ូលីសបានដាក់របាំងថ្មនិងលួសបន្លា ហើយបានបាញ់ទៅលើបាតុករដោយប្រើកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងអ្នកតវ៉ា។ ក្រុមរាជានិយមមួយក្រុមដែលពាក់អាវពណ៌លឿងក៏បានចូលរួម ហើយបានរុញក្រុមបាតុករ ក៏ដូចជាការប៉ះទង្គិចគ្នាផ្សេងៗទៀត។ អាជ្ញាធរមូលដ្ឋាននិយាយថា មនុស្សយ៉ាងតិច ៤១នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះ ខណៈដែលខាងបាតុករប្ដេជ្ញាថា ពួកគេនឹងធ្វើមហាបាតុកម្មជាថ្មីទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: