ប្រទេសជប៉ុនបានរកឃើញករណីជំងឺកូវីដ១៩ ថ្មីច្រើនជាង ២,០០០ ករណី នៅថ្ងៃពុធនេះ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីប្រទេសនេះរងការវាយប្រហារដោយជំងឺ
ប្រទេសជប៉ុនបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីច្រើនជាង ២ ០០០ ករណី នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាការឆ្លងក្នុងចំនួនច្រើនលើកដំបូងបំផុត ចាប់តាំងពីប្រទេសនេះមានការផ្ទុះឡើងនៃជំងឺ COVID-19 ខណៈទីក្រុងតូក្យូក៏បានបញ្ជាក់ពីកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតមួយ នៅក្នុងអ្វីដែលអ្នកជំនាញនិយាយថា អាចជារលកទី៣ នៃការរាតត្បាតជំងឺនៅក្នុងប្រទេសនេះ។

មុនថ្ងៃពុធនេះករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុនបានហក់ឡើងខ្ពស់រយៈពេល ៣ថ្ងៃ ជាប់ៗគ្នារហូតដល់ថ្ងៃសៅរ៍ ដោយតួលេខខ្ពស់បំផុតឡើងដល់ ១ ៧៣៧ នាក់ នៅថ្ងៃនោះ។ ប្រភពពីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ទីក្រុងតូក្យូក៏បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤៩៣ ករណី ខណៈដែលរដ្ឋាភិបាលត្រៀមនឹងបង្កើនស្ថានភាពអាសន្នសម្រាប់ជំងឺដល់កម្រិតទី៤ ដែលជាកម្រិតខ្ពស់បំផុត។ តួលេខនេះលើសពីកម្រិតខ្ពស់ពីមុនដែលមាន ៤៧២ករណី ដែលត្រូវបានកត់ត្រាកាលពីថ្ងៃទី០១ ខែសីហា៕


អត្ថបទ៖ លីដា
ប្រភព៖ Mainichi