ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនយក្ស Pfizer គ្រោងនឹងដាក់ពាក្យសុំការអនុញ្ញាតជាបន្ទាន់ពី FDA អាមេរិក សម្រាប់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ខ្លួន

    BY autoadmin November 19, 2020
    ក្រុមហ៊ុនយក្ស Pfizer គ្រោងនឹងដាក់ពាក្យសុំការអនុញ្ញាតជាបន្ទាន់ពី FDA អាមេរិក សម្រាប់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ខ្លួន

    ក្រុមហ៊ុនយក្ស Pfizer របស់អាមេរិកគ្រោងនឹងដាក់ពាក្យសុំការអនុញ្ញាតជាបន្ទាន់ សម្រាប់វ៉ាក់សាំងបេក្ខភាពរបស់ខ្លួន ដែលជាវ៉ាក់សាំងត្រូវបានគេរកឃើញថាមានប្រសិទ្ធភាព ៩៥% ប្រឆាំងនឹងជំងឺ COVID-19 និងជាថ្នាំពិសោធន៏រួមគ្នាជាមួយ BioNTech របស់អាល្លឺម៉ង់។ Pfizer កាលពីថ្ងៃពុធបានប្រកាសពីការវិភាគចុងក្រោយនៃការសាកល្បងវ៉ាក់សាំងពាក់ព័ន្ធនឹងមនុស្សជាង ៤០ ០០០ នាក់ ដែលក្នុងនោះមាន ១៧០ ករណី ត្រូវបានកំណត់អត្តសញ្ញាណថាមានជំងឺ COVID-19 ។ ក្នុងចំណោមអ្នកទាំងនោះមាន ៨នាក់ បានកើតឡើងចំពោះអ្នកស្ម័គ្រចិត្តដែលបានទទួលវ៉ាក់សាំងពិតប្រាកដ ដែលផ្ទុយពី ១៦២នាក់ ផ្សេងទៀត ដែលបានទទួលការចាក់ថ្នាំ placebo ។

    ដូចគ្នានេះផងដែរក្នុងចំណោមមនុស្សទាំង ១០នាក់ ដែលបានវិវត្តទៅជាជំងឺធ្ងន់ធ្ងរ មានអ្នកជំងឺម្នាក់ទទួលបានវ៉ាក់សាំងផ្ទាល់។ Pfizer និយាយថា មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរ ក្នុងចំណោមអ្នកទទួលថ្នាំបង្ការឡើយ។ វាបានរាយការណ៍ថា ការធ្វើទុក្ខរបស់វ៉ាក់សាំងមានដូចជា អស់កម្លាំងក្នុងចំនោមអ្នកចូលរួម ៣.៨% និង ២% ទទួលរងនូវការឈឺក្បាល បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងលើកទី ២ ។

    Pfizer និយាយថា ខ្លួនមានទិន្នន័យស្តីពីសុវត្ថិភាពរបស់វ៉ាក់សាំង ដែលចាំបាច់ដើម្បីស្វែងរកការអនុញ្ញាតជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឱសថក្នុងរយៈពេលជាច្រើនថ្ងៃខាងមុខ។ FDA នឹងរៀបចំការប្រជុំពិគ្រោះយោបល់ដើម្បីពិភាក្សាអំពីវ៉ាក់សាំង មុនការអនុញ្ញាតិដែលអាចធ្វើទៅបាន។ មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ដំណើរការនេះនឹងចំណាយពេលច្រើនសប្តាហ៍។ មុននេះក្រុមហ៊ុន Pfizer ក៏បានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានជាមួយរដ្ឋាភិបាលជប៉ុន ស្តីពីការផ្គត់ផ្គង់ប្រទេសនេះ នូវវ៉ាក់សាំងសម្រាប់មនុស្ស ៦០ លាននាក់ នៅចុងខែមិថុនាឆ្នាំ ២០២១៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: