ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO៖ ការបិទទ្វារប្រទេសនឹងមិនចាំបាច់នោះទេ បើ ៩៥% នៃគ្រប់គ្នាបានពាក់ម៉ាស់ការពារពេលចេញក្រៅ

    BY autoadmin November 20, 2020
    WHO៖ ការបិទទ្វារប្រទេសនឹងមិនចាំបាច់នោះទេ បើ ៩៥% នៃគ្រប់គ្នាបានពាក់ម៉ាស់ការពារពេលចេញក្រៅ

    មន្ត្រីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោកបាននិយាយថា ប្រជាជននៅអឺរ៉ុបអាចជៀសផុតពីការបិទទ្វារប្រទេសបាន ប្រសិនបើមនុស្សភាគច្រើនបានពាក់ម៉ាស់នៅនៅកន្លែងដែលពិបាករក្សាគម្លាត។ នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំនៅទ្វីបអឺរ៉ុបលោក Hans Kluge បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ខណៈចំនួននៃការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃបានហក់ឡើងខ្ពស់បំផុតនៅទូទាំងអឺរ៉ុប។

    លោក Kluge បាននិយាយថា៖« ៦០% នៃប្រជាជននៅអឺរ៉ុប ឬតិចជាងនេះបច្ចុប្បន្នបានពាក់ម៉ាស់ ហើយប្រសិនបើតួលេខនេះឈានដល់ ៩៥% នោះការចាក់សោនឹងមិនចាំបាច់ទេ»។ ប៉ុន្តែលោកបានព្រមានថា៖«ការប្រើប្រាស់ម៉ាស់មិនមែនជាមានន័យថាជាថ្នាំកែរោគនោះទេ ហើយចាំបាច់ត្រូវធ្វើដោយរួមបញ្ចូលជាមួយវិធានការផ្សេងទៀត»។

    ប្រជាជននៅអឺរ៉ុបមួយចំនួននៅតែបន្តបដិសេធមិនព្រមពាក់ម៉ាស នៅពេលទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃ។ ការប្រើម៉ាស់មិនមែនជារឿងទូទៅទេនៅមុនពេលមានរោគរាតត្បាត ហើយនៅតែមិនមែនជាច្បាប់ចាំបាច់នៅក្នុងប្រទេស និងតំបន់ខ្លះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: