ខ្មែរណូត

ស្វែងរក

  • កីឡា

    តើពិតទេដែលលោក Ernesto Valverde ចង់បាន Pogba មកជំនួសដំណែង Iniesta នៅរដូវកាលក្រោយ?

    BY Khmernote Media June 22, 2018
    តើពិតទេដែលលោក Ernesto Valverde ចង់បាន Pogba មកជំនួសដំណែង Iniesta នៅរដូវកាលក្រោយ?

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Don Balon បានឲ្យដឹងថា៖ គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Ernesto Valverde សង្ឃឹមថានឹងអាចនាំយកខ្សែប្រយុទ្ធ Paul Pogba មកជំនួសដំណែងរបស់ខ្សែបម្រើ Andres Iniesta ដែលទើបតែចាកចេញពីក្លឹបនៅក្នុងពេលថ្មីៗនេះ។

    ការចាប់អារម្មណ៍ខ្សែបម្រើសញ្ជាតិបារាំងរូបនេះរបស់លោក Valverde ស្ថិតនៅក្នុងភាពស្មុគស្មាញ ខណៈដែលតម្លៃក្នុងការដេញថ្លៃខ្សែបម្រើ Paul Pogba យ៉ាងហោចណាស់ក៏មិនតិចជាង 120លានអឺរ៉ូ ដែរ។ ខ្សែបម្រើ Paul Pogba ត្រូវបានក្លឹបបិសាចក្រហម Manchester United ទិញពីក្លឹបសេះបង្កង់ Juventus នៅក្នុងតម្លៃផ្ទេរ 105លានអឺរ៉ូ គឺជាតម្លៃខ្លួនបំបែកកំណត់ត្រាខ្សែបម្រើដែលមានតម្លៃខ្លួនថ្លៃបំផុតនៅក្នុងពិភពលោក។

    តម្លៃខ្លួនរបស់ខ្សែបម្រើ Paul Pogba ត្រូវបានគេជឿជាក់ថាមិនសាកសមនឹងតម្លៃខ្លួនដ៏កប់ពពកនេះហើយ ស្របពេលដែលខ្សែបម្រើ  Miralem Pjanic របស់ក្លឹបសេះបង្កង់ Juventus និងខ្សែបម្រើ Christian Eriksen របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេណែនាំថាគឺជាជម្រើសល្អរបស់ក្លឹបអ្នកមានបុណ្យ Barcelona ដែលគួរទិញ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay