គិតគូពលរដ្ឋមែន! សិង្ហបុរីបំពាក់ទូស្វ័យប្រវត្តិតាមសាធារណៈ ដើម្បីផ្តល់ម៉ាស់ឥតគិតថ្លៃដល់ពលរដ្ឋ ដោយក្នុងម្នាក់ទទួលបានម៉ាស់ចំនួន…
សិង្ហបុរី៖ យោងតាមសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកានេះតទៅ ពលរដ្ឋសិង្ហបុរីទាំងអស់នឹងទទួលបានម៉ាស់ក្នុងម្នាក់ចំនួន ២ ម៉ាស់តាមរយៈទូស្វ័យប្រវត្តិ ដែលផ្តល់ជូនដោយឥតគិតថ្លៃពីមូលនិធិ Temasek ។ បើតាមលោក Ho Ching ដែលជាប្រធានមូលនិធិសប្បុរសធម៌ Temasek បានប្រាប់ឲ្យដឹងថា ម៉ាស់ដែលគេគ្រោងនឹងផ្តល់ជូនពលរដ្ឋសិង្ហបុរីនោះគឺជាប្រភេទម៉ាស់ការពារប៉ាក់តេរីដែលអាចប្រើប្រាស់ឡើងវិញបាន មានពណ៌ខ្មៅ និងមាន ៤ ខ្នាតផងដែរផងដែរ។ លោកបានបន្តថា ម៉ាស់ទាំង ៤ខ្នាតនោះមានដូចជា ខ្នាតតូចមានទំហំ ១១០ មីលីម៉ែត្រចុះក្រោម ខ្នាតមធ្យមមានទំហំពី ១០០-១២០ មីលីម៉ែត្រ ខ្នាតធំមានទំហំ ១១០-១៣០ មីលីម៉ែត្រ និងខ្នាតធំបំផុតមានទំហំចាប់ពី ១២៥ ឡើងទៅ។

ម៉ាស់ខ្នាតតូចគឺសម្រាប់ក្មេងមានអាយុក្រោម ៨ ឆ្នាំ ហើយក្មេងមានអាយុពី ៨ ឆ្នាំដល់វ័យជំទង់អាចប្រើម៉ាស់ខ្នាតមធ្យម និងសម្រាប់មនុស្សពេញវ័យគឺអាចប្រើប្រាស់ម៉ាស់ខ្នាតធំនិងធំបំផុតអាស្រ័យតាមទម្រង់មុខជាក់ស្តែងរបស់ពួកគេ។ លោក Ho Ching ក៏បានបញ្ជាក់ផងដែរថា ព្រោះតែម៉ាស់មានទំហំផ្សេងៗគ្នា ពលរដ្ឋទាំងអស់គួរតែធ្វើការកម៉្មងទុកមុនឬអាចនិយាយបានថាជាផ្តល់ដំណឹងមុនទៅខាងក្រុមការងាររបស់មូលនិធិឲ្យបានដឹងច្បាស់ពីចំនួនជាក់លាក់នៃចំនួនម៉ាស់តាមខ្នាតនីមួយៗ ដើម្បីបង្កភាពងាយស្រួលក្នុងការរៀបចំម៉ាស់និងធានាបានថាពលរដ្ឋគ្រប់រូបអាចទទួលបានម៉ាស់តាមទំហំដែលពួកគេត្រូវការគ្រប់ៗគ្នា។ ការផ្តល់ជូនម៉ាស់នឹងចាប់ផ្ដើមពីព្រឹកម៉ោង ១០ នៃថ្ងៃទី ៣០ ខែ វិច្ឆិការហូតដល់ថ្ងៃទី ១៣ ខែឆ្នូ ហើយពលរដ្ឋសិង្ហបុរីគ្រប់រូបមានមិនថាមាន ឬក្រនោះទេគឺមានសិទ្ធស្មើៗគ្នាក្នុងការទៅទទួលយកម៉ាស់នេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia