ខ្មែរណូត

ស្វែងរក

  • កីឡា

    អតីតខ្សែការពាររបស់អាហ្សង់ទីនកីឡាករ Zabaleta និយាយថា៖ World Cup នេះគឺជាប្រកួតចុងក្រោយរបស់ Messi ជាមួយនឹងអាហ្សង់ទីន

    BY Khmernote Media June 22, 2018
    អតីតខ្សែការពាររបស់អាហ្សង់ទីនកីឡាករ Zabaleta និយាយថា៖ World Cup នេះគឺជាប្រកួតចុងក្រោយរបស់ Messi ជាមួយនឹងអាហ្សង់ទីន

    អតីតខ្សែការពាររបស់ក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Pablo Zabaleta បានលើកឡើងថា៖ ខ្សែប្រយុទ្ធ Lionel Messi អាចនឹងចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន ប្រសិនបើអាហ្សង់ទីនទទួលរងបរាជ័យនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងឆ្នាំនេះ។

    កាលពីម្សិលមិញក្រុមជម្រើសជាតិអាហ្សង់ទីនបានប្រកួតចាញ់ក្រុមជម្រើសជាតិក្រូអាតយ៉ាងអាម៉ាស់មុខបំផុតដោយបញ្ចប់ដោយលទ្ធផល ក្រូអាត យកឈ្នះ អាហ្សង់ទីន 3-0។ ការចាញ់របស់អាហ្សង់ទីនកាលពីម្សិលមិញនេះគឺជាកំណត់ត្រាដ៏អាក្រក់មួយរបស់អាហ្សង់ទីននៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ខណៈដែលលោក Jorge Sampaoli ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវបានគេចោទប្រកាន់ថាជាអ្នកបង្កើតរឿងដ៏អាក្រក់នេះ។

    នៅក្នុងការប្រកួតកាលពីម្សិលមិញរបស់អាហ្សង់ទីន អតីតខ្សែការពាររបស់ក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Pablo Zabaleta មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទម្រង់លេងដ៏អាក្រក់របស់អាហ្សង់ទីនប្រកួតជាមួយនឹងក្រូអាតកាលពីយប់មិញ។

    កាលពី 2 ឆ្នាំមុនខ្សែប្រយុទ្ធ Lionel Messi បានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីនម្ដងរួចមកហើយ បន្ទាប់ពីរូបគេមិនអាចជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ ខណៈដែល Messi ជួយឲ្យអាហ្សង់ទីនឡើងវគ្គផ្ដាច់ព្រ័ត្រចំនួន 3 ដងជាប់ៗគ្នា។ ហើយនៅក្នុងឆ្នាំនេះខ្សែប្រយុទ្ធ Lionel Messi ដែលមានអាយុ 31 ឆ្នាំនៅក្នុងថ្ងៃអាទិត្យនេះអាចនឹងប្រកាសចូលនិវិត្តន៍ម្ដងទៀត ប្រសិនបើ អាហ្សង់ទីន ធ្លាក់នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ។ អាចនិយាយថា World Cup ឆ្នាំនេះគឺជាការប្រកួតចុងក្រោយរបស់ Messi ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន។

    ខ្សែការពារ Zabaleta បាននិយាយប្រាប់សារពត៌មាន BBC ថា៖ ខ្ញុំមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះ Messi នេះគឺជាឱកាសចុងក្រោយរបស់ Messi ជាមួយនឹងអាហ្សង់ទីន ប៉ុន្ដែខ្ញុំមិនមានអ្វីភ្ញាក់ផ្អើលចំពោះការចូលនិវិត្តន៍របស់ Messi ទេ។ ខ្ញុំដឹងថាពេលនេះ Messi គាត់ខកចិត្តយ៉ាងខ្លាំងចំពោះអ្វីៗដែលបានកើតឡើងនៅពេលនេះ ហើយពេលនេះគាត់កំពុងទទួលរងសម្ពាធដ៏ធ្ងន់មួយ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay