ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចូលរួមក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC

    BY autoadmin November 21, 2020
    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចូលរួមក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចូលរួមកិច្ចប្រជុំកំពូលតាមអ៉ីនធឺណេត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬ APEC ដែលនេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់លោកនៅក្នុងសន្និសីទអន្តរជាតិ ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែវិច្ឆិកា។ សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំកំពូល APEC កាលពីថ្ងៃសុក្រដោយនិយាយថា៖«នៅក្នុងសុន្ទរកថារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គាត់បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងការកសាងការងើបឡើងវិញនៃសេដ្ឋកិច្ចដែលអស្ចារ្យរបស់យើងក្រោយពីជំងឺ COVID-19 ក៏ដូចជាការលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈកំណើនសេដ្ឋកិច្ចរឹងមាំ»។

    សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា លោក ដូណាល់ ត្រាំ និងមេដឹកនាំដទៃទៀត បានគាំទ្រគោលនយោបាយថ្មីមួយ ដែលនឹងធ្វើឱ្យពាណិជ្ជកម្មមានលក្ខណសេរី និងយុត្តិធម៌ ផ្តោតសំខាន់លើរបៀបវារៈ APEC សម្រាប់រយៈពេល ២ ទសវត្សរ៍ខាងមុខ។ លោក ត្រាំ ដែលធ្លាប់បានបង្ហាញការសង្ស័យចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី បានបង្ហាញការប្តេជ្ញាចិត្តរបស់លោកចំពោះពាណិជ្ជកម្មសេរី និងយុត្តិធម៌។ លោកបានទាមទារឱ្យប្រទេសចិន និងប្រទេសដទៃទៀត ធ្វើសកម្មភាពកែអតុល្យភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ រំលឹកដែរថាការបង្ហាញមុខរបស់លោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូល APEC មុននេះគឺនៅឆ្នាំ២០១៧ ដែលជាឆ្នាំដែលលោកទើបចូលកាន់តំណែងប្រធានាធិបតី៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: