ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងចេញច្បាប់ហាមមិនឲ្យសម្លាប់សត្វឆ្កែធ្វើជាអាហារ

    BY Khmernote Media June 23, 2018
    កូរ៉េខាងត្បូងចេញច្បាប់ហាមមិនឲ្យសម្លាប់សត្វឆ្កែធ្វើជាអាហារ

    កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងជាប្រទេសមួយដែលនិយមចូលចិត្តបរិភោគសាច់ឆ្កែជាខ្លាំង ហើយបើយោងតាមរបាយការណ៍បានបង្ហាញថាក្នុងមួយឆ្នាំមានសត្វឆ្កែប្រមាណជា ១ លានក្បាល ត្រូវបានគេសម្លាប់ និងយកមកធ្វើជាអាហារនៅក្នុងប្រទេសមួយនេះ។ កសិដ្ឋានចិញ្ចឹមសត្វឆ្កែនៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានប​ង្កើតឡើងជាហូរហែ ហើយការទិញលក់សាច់សត្វឆ្កែវិញ ត្រូវបានគេធ្វើឡើងជាធម្មតាគ្រប់ទីន្លែង។​ យ៉ាងណាក្តី សកម្មភាពខាងលើនេះ ត្រូវបានរិះគន់ និងមានការតវ៉ាប្រឆាំងជាខ្លាំងពីសំណាក់ក្រុមអ្នកអភិរក្សសិទ្ធរបស់សត្វក្នុងប្រទេសកូរ៉េខាងត្បូង។

    សកម្មភាពនៃការតវ៉ាប្រឆាំង និងទាមទាមិនឲ្យមានការសម្លាប់សត្វឆ្កែត្រូវបានក្រុមសកម្មជនធ្វើឡើងជាបន្តបន្ទាប់ រហូតមកទល់នឹងពេលនេះតុលាការនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចអនុវត្តច្បាប់មួយ ហាមមិនឲ្យសម្លាប់សត្វឆ្កែដោយគ្មានហេតុផលច្បាស់លាស់។ ហើយសកម្មភាពសម្លាប់សត្វឆ្កែយកមកបរិភោគក៏ត្រូវបានគេចាត់ទុកថា ជាការសម្លាប់ឆ្កែដោយគ្មានហេតុផលច្បាស់លាស់ផងដែរ។ ជនណាដែលហ៊ានប្រព្រឹត្តិផ្ទុយនឹងច្បាប់នេះ និងត្រូវពិន័យជាប្រាក់ចំនួណ ៣ លានវ៉ុន (២ ៧០០ ដុល្លារ)។ គេសង្ឃឹមថា​ ច្បាប់នេះនឹងអាចលុបបំបាត់ការបរិភោគសាច់ឆ្កែនៅក្នុងប្រទេសកូរ៉េខាងត្បូងបាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay