កីឡា

ផ្លូវការ៖ វឌ្ឍនាការ ត្រលប់មកជួយក្លឹបបឹងកេតវិញស្របតាមហេតុផលធំៗ 3 យ៉ាង

BY
Khmernote Media
June 23, 2018

មុននេះបន្ដិចក្លឹបបាល់ទាត់ បឹងកេត ដែលកំពុងប្រកពអាជីពនៅក្នុងលីគកំពូលកម្ពុជាបានធ្វើសន្និសីទកាសែតមួយទាក់ទងនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ ក្នុងការវិលត្រលប់មកចូលរួមជាមួយនឹង បឹងកេត សារជាថ្មីបន្ទាប់ពីខ្សែប្រយុទ្ធដែលមានស្រុកកំណើតនៅខេត្តកំពតរូបនេះត្រូវបានក្លឹប PAHANG FA បញ្ចប់កុងត្រាកាលពីដើមខែឧសភាកន្លងទៅ។

នៅក្នុងសនិ្នសីទកាសែតដែលរៀបចំឡើងដោយក្លឹប បឹងកេត ទាក់ទងនឹងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ ត្រលប់មកវិញនេះបន្ទាប់ពីខ្សែប្រយុទ្ធ វឌ្ឍនាការ មានបំណងចង់ជួយឲ្យ បឹងកេត ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 3 ឆ្នាំជាប់គ្នា និងគោលដៅធំរបស់គេគឺចង់ជួយឲ្យ បឹងកេត ឈ្នះពានរង្វាន់សម្តេចហ៊ុនសែន ហើយជាពិសេស វឌ្ឍនាការ យល់ឃើញនៅក្នុងពេលនេះកម្ពុជាមានក្លឹបចំណូលថ្មីច្រើនហើយថែមទាំងខ្លាំងទៀតដែលធ្វើឲ្យលីគកំពូលកម្ពុជាកាន់តែរីកចម្រើនខ្លាំងនិងមានការប្រកួតប្រជែងច្រើន ហេតុផលទាំងនេះហើយដែលធ្វើឲ្យ វឌ្ឍនាការ វិលត្រលប់មកជួយ បឹងកេត វិញ។

បុត្រ

 

Share This Post: