ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីបំផុតលោក ដូណាល់ ត្រាំ ព្រមឱ្យបន្ដដំណើរការទទួលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បន្ទាប់ពីតស៊ូផ្លូវច្បាប់ជាច្រើនសប្តាហ៍កន្លងមកនេះ

    BY autoadmin November 24, 2020
    ទីបំផុតលោក ដូណាល់ ត្រាំ ព្រមឱ្យបន្ដដំណើរការទទួលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បន្ទាប់ពីតស៊ូផ្លូវច្បាប់ជាច្រើនសប្តាហ៍កន្លងមកនេះ

    បន្ទាប់ពីការតស៊ូជាច្រើនសប្តាហ៍កន្លងមកនេះ ទីបំផុតប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យមន្រ្តីបន្តដំណើរការទទួលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ដែលវានឹងផ្តល់ឱ្យលោក ចូ បៃដិន អាចធ្វើសេចក្ដីសង្ខេប និងគ្រប់គ្រងលើការចំណាយនានា ប៉ុន្តែលោក ដូណាល់ ត្រាំ និយាយថាគាត់នៅតែអាចផ្លាស់ប្ដូរលទ្ធផលឆ្នោតនេះ។ លោក ដូណាល់ ត្រាំ ដែលជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើនករណី នៅក្នុងការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា ដោយមិនបានផ្តល់ភស្តុតាងអ្វីនោះទេ។ ទោះបីជាគាត់មិនបាននិយាយថា ទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ក៏ដោយ ក៏ការប្រកាសរបស់គាត់ពេលនេះបង្ហាញពីការចុះចាញរបស់គាត់ដែរ។

    រដ្ឋបាលសេវាកម្មទូទៅដែលជាទីភ្នាក់ងារសហព័ន្ធ (GSA) ដែលត្រូវចុះហត្ថលេខាលើការផ្លាស់ប្តូរប្រធានាធិបតីបានប្រាប់លោក ចូ បៃដិន កាលពីថ្ងៃច័ន្ទថា គាត់អាចចាប់ផ្តើមដំណើរការប្រគល់តំណែងជាផ្លូវការបាន។ លោក Emily Murphy រដ្ឋបាល GSA បាននិយាយនៅក្នុងលិខិតមួយថា ឥឡូវនេះលោក ចូ បៃដិន នឹងមានសិទ្ធិទទួលបានធនធាននានា ដែលធ្លាប់ត្រូវបានរារាំងដោយសារតែបញ្ហាប្រឈមផ្លូវច្បាប់ជាមួយគូប្រជែងរបស់លោក។ ការប្រកាសនោះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមន្រ្តីរដ្ឋ Michigan បញ្ជាក់ថា លោក បៃដិន ជាអ្នកឈ្នះនៅក្នុងរដ្ឋរបស់ពួកគេ ដែលធ្វើឱ្យកិច្ចប្រឹងប្រែងស្របច្បាប់របស់លោក ដូណាល់ ត្រាំ ក្នុងការផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោត ហាក់ដូចជាមិនជោគជ័យនោះឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: