ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃឈប់ប្រើទូកចាស់ៗដែលចាក់សាំង ដោយប្តូរមកប្រើទូកអគ្គិសនីវិញធ្វើជាមធ្យោបាយដឹកជញ្ជូនសាធារណៈ និងឲ្យពលរដ្ឋជិះឥតគិតថ្លៃថែមទៀត

    BY autoadmin November 24, 2020
    ថៃឈប់ប្រើទូកចាស់ៗដែលចាក់សាំង ដោយប្តូរមកប្រើទូកអគ្គិសនីវិញធ្វើជាមធ្យោបាយដឹកជញ្ជូនសាធារណៈ និងឲ្យពលរដ្ឋជិះឥតគិតថ្លៃថែមទៀត

    ថៃ៖ អភិបាលនៃគណៈអភិបាលក្រុងបាងកកបានសម្រេចប្រើប្រាស់ទូកដើរដោយថាមពលអគ្គិសនីជំនួសដោយទូកចាស់ដែលប្រើប្រាស់សាំងសម្រាប់ដឹកភ្ញៀវទេសចរណ៍នៅតាមបណ្តោយព្រែក Padung Krungkasem ចាប់ពីចំណុច Thewes ទៅដល់ចំណុច Hua Lamphong នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ ។​ បើតាមលោក Pongsakorn Kwanmuang អ្នកនាំពាក្យសាលាក្រុងបាងកកបានប្រាប់ឲ្យដឹងថា ទូកថ្មីដើរដោយថាមពលអគ្គិសនីនេះផ្តើមបង្កើតឡើងតាំងពីឆ្នាំ ២០១៦ ម្ល៉េះនិងទើបទទួលបានជោគជ័យកាលពីពេលថ្មីៗនេះ។ ទូកថ្មីអាចដឹកអ្នកដំណើរបានរហូតដល់ ៣០ នាក់ ជួយសន្សំសំចៃការចំណាយបានច្រើន និងអាចកាត់បន្ថយការបំពុលបរិស្ថានបានមួយចំណែកធំផងដែរ។

    អ្នកនាំពាក្យរូបនេះបានបន្តថា សេវាកម្មទូកថ្មីនេះនឹងមានរៀងរាល់ ១៥ នាទីម្តង ចាប់ផ្តើមដំណើរការពីម៉ោង ៦ ព្រឹកដល់ម៉ោង ៧ យប់ រៀងរាល់ថ្ងៃធ្វើការងារ (ចន្ទ-សុក្រ) និងចាប់ផ្ដើមពីម៉ោង ៨ ព្រឹកដល់ម៉ោង ៧ ល្ងាចនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ (សៅរ៍-អាទិត្យ) ហើយនៅក្នុងរយៈពេល ៦ ខែដំបូងនៃការដាក់ឲ្យប្រើប្រាស់ទូកថ្មីនេះ អាជ្ញារនឹងមិនគិតថ្លៃសេវាជិះពីអតិថិជនឡើយ។ សូមបញ្ជាក់ថា ផ្លូវធ្វើដំណើររបស់ទូកថ្មីនេះក៏អាចនាំអ្នកដំណើរទៅដល់ចំណតកាណូតដែលរត់នៅលើបណ្ដោយទន្លេ Chao Phraya និងចំណតទូកលឿនសម្រាប់ធ្វើដំណើរបន្តទៅកាន់ស្ថានីយ៍រថភ្លើងសំខាន់ៗជាច្រើននៅក្នុងក្រុងបាងកកផងដែរ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍ 

    Share This Post: