ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកនិយាយថា ប្រទេសចិនបានផ្តល់ការធានាឱ្យមានការសិក្សាពីប្រភពដើមនៃជំងឺកូវីដ១៩ ឆាប់ៗនេះ

    BY autoadmin November 24, 2020
    អង្គការសុខភាពពិភពលោកនិយាយថា ប្រទេសចិនបានផ្តល់ការធានាឱ្យមានការសិក្សាពីប្រភពដើមនៃជំងឺកូវីដ១៩ ឆាប់ៗនេះ

    អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់កំពូលរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ប្រទេសចិនបានផ្តល់ការធានាថា ការធ្វើដំណើរអន្តរជាតិដើម្បីស៊ើបអង្កេតពីប្រភពដើមនៃ COVID-19 នឹងត្រូវកើតឡើងក្នុងពេលឆាប់ៗនេះ។ គិតមកទល់ពេលនេះគឺជាង ៦ខែ បានកន្លងផុតទៅហើយ ចាប់តាំងពីអង្គការសុខភាពពិភពលោកបាននិយាយកាលពីខែឧសភាថា ខ្លួនកំពុងសម្របសម្រួលជាមួយប្រទេសចិន ដើម្បីបញ្ជូនក្រុមអន្តរជាតិមួយនៅទីនោះ ដើម្បីរកមើលប្រភពដើមនៃវីរុសកូរ៉ូណា និងថាតើវារីករាលដាលយ៉ាងដូចម្តេច។

    លោក Mike Ryan របស់អង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទថា៖ «យើងរំពឹង និងមានការធានាពីក្រុមការងាររបស់រដ្ឋាភិបាលចិនថា ការធ្វើដំណើរនៃបេសកកម្មនេះ នឹងត្រូវបានសម្របសម្រួលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

    នៅក្នុងសន្និសីទសារព័ត៌មានដដែលប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក បានស្វាគមន៍ចំពោះព័ត៌មានដែលថា ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca បានរាយការណ៍ពីអត្រាប្រសិទ្ធភាពរហូតដល់ ៩០% ចំពោះវ៉ាក់សាំងការពារជំងឺ COVID-19 នៅក្នុងការវិភាគបណ្តោះអាសន្ន។ លោកស្រី Soumya Swaminathan បាននិយាយថា ព័ត៌មាននេះមានការលើកទឹកចិត្តខ្លាំងណាស់ ហើយលោកស្រីសង្ឃឹមថា ក្រុមហ៊ុនផ្សេងទៀតនឹងបន្តការងាររបស់ពួកគេដើម្បីឱ្យមានវ៉ាក់សាំងជាច្រើនប្រភេទ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: