ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសមួយនេះនៅក្នុងតំបន់អាស៊ី ស្នើឲ្យលុបបំបាត់ការប្រើប្រាស់ទុយោជ័រ និងកែវស្នោក្នុងទីក្រុងតែម្តង

    BY Khmernote Media June 25, 2018
    ប្រទេសមួយនេះនៅក្នុងតំបន់អាស៊ី ស្នើឲ្យលុបបំបាត់ការប្រើប្រាស់ទុយោជ័រ និងកែវស្នោក្នុងទីក្រុងតែម្តង

    ម៉ាឡេស៊ី៖ ដើម្បីរក្សាបរិស្ថានទីក្រុងឲ្យបានស្អាតល្អ គ្មានសំរាម អភិបាលក្រុងនីមួយៗព្យាយាមរកវិធីសាស្ត្រផ្សេងៗគ្នា ដោយផ្អែកទៅលើស្ថានភាពជាក់ស្តែងផ្ទាល់នៅក្នុងក្រុងនោះ ធ្វើយ៉ាងណាធនាបាននូវទីក្រុងដែលគ្មានសំរាម។ ដោយឡែកក្រុមព្រឹក្សាភិបាលរដ្ឋ Penang ប្រទេសម៉ាឡេស៊ី ឯនោះវិញ បានដាក់ចេញសេចក្តីស្នើសុំជាពិសេសមួយ ដើម្បីរក្សាបរិស្ថានទីក្រុង គឺស្នើមិនឲ្យមានការប្រើប្រាស់ទុយោទឹក និងកែវស្នោនៅក្នុងទីក្រុងឡើយ ដ្បិតវត្ថុទាំងពីរប្រភេទនេះជាប្រភពនៃការបង្កើតឲ្យមានសំរាមយ៉ាងច្រើននៅក្នុងទីក្រុង។

    ការដាក់សេចក្តីស្នើសុំខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុងព្រឹក្សាភិបាលនៃរដ្ឋមួយនេះ បើកយុទ្ធនាការប្រមូលសំរាម និងសម្អាតទីក្រុងទ្រង់ទ្រាយធំមួយ និងបានប្រមូលសំរាមជាទុយោទឹក និងកែវស្នោបានប្រមាណជា ៥០០​ គីឡូក្រាម។ ។ យ៉ាងណាក្តី សេចក្តីស្នើសុំរបស់ក្រុមព្រឹក្សាពិបាលរបស់រដ្ឋ Penang ខាងលើនេះ មិនទាន់ត្រូវបានសម្រេចដោយរដ្ឋាភិបាលនៅឡើយទេ ដោយគេទុកពិចារណា និងប្រជុំសម្រេចជាមុនសិន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay