Bill Gates គ្រោងបង្កាត់ពូជមូសដែកគោលជំនាន់ថ្មីមានហ្សែនពិសេសគ្មានមេរោគជំងឺគ្រុនចាញ់
មូលធិនិរបស់លោក Bill Gates ដែលធ្វើការផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់គ្រោងនឹងប្រើប្រាស់វិធីថ្មីមួយ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់គឺវិធីប្រើប្រាស់មូសដែកគោលឈ្មោល ដែលគេបានកែច្នៃហ្សែនរបស់វារួច (ហ្សែនគ្មានមេរោគជំងឺគ្រុនចាញ់) ឲ្យទៅបង្កកំណើតជាមួយនឹងមូសដែកគោលញី។ សូមបញ្ជាក់ជូនថា មូសដែកគោលជាភ្នាក់ងាចម្លងមេរោគជំងឺគ្រុនចាញ់នេះគឺជាមូសដែកគោលញី ដែលត្រូវការបឺឈាមមនុស្សយកទៅចិញ្ចឹមកូនរបស់របស់វា ខណៈដែលមូលដែកគោលឈ្មោលមិនដែលខាំមនុស្សទាល់តែសោះ។
ដូចនេះហើយទើបគម្រោងថ្មីនេះគេចង់បង្កាត់ពូជមូសដែកគោលឈ្មោល ដែលមានហ្សែនពិសេសគ្មានមេរោគគ្រុនចាញ់ ហើយយកវាទៅប្រលែងនៅក្នុងព្រៃឲ្យបង្កកំណើតជាមួយនឹងមូសដែកគោលញី ហើយមូលដែកគោលជំនាន់ទី១០ ដែលកើតចេញការបន្តពូជរវាងមូស ដែលគេបានកែច្នៃហ្សែននេះ នឹងគ្មានផ្ទុកមេរោគនៃជំងឺគ្រុនចាញ់នោះទេ។
វិធីនេះនឹងអាចលុបបំបាត់ជំងឺគ្រុនចាញ់បានក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។ សូមបញ្ជាក់ថា មូលនិធិរបស់លោក Bill Gates បានចាយលុយជាច្រើនលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ហើយជាមធ្យមមានមនុស្សស្លាប់ដោយជំងឺនេះប្រមាណជា ៤៤៥,០០០ នាក់ក្នុងមួយឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Reuters