តម្លៃលុយរបស់វេណេហ្ស៊ុអេឡាហាក់ធ្លាក់ចុះខ្លាំងពេករហូតដល់គេយកទៅបត់ធ្វើជាវត្ថុអនុស្សាវរីយ៍លក់ទៅវិញ
វេណេហ្ស៊ុអេឡា៖ តម្លៃលុយ bolívar របស់ប្រទេសវេណេហ្ស៊ុអេឡាហាក់ធ្លាក់ចុះយ៉ាខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្លាក់ចុះខ្លាំងរហូតដល់គេយករូបិយប័ណ្ណរបស់ប្រទេសមួយនេះទៅធ្វើជាវត្ថុអនុស្សាវរីយ៍លក់ទៅវិញ។ នៅក្នុងទីក្រុង CUCUTA ប្រទេសកូឡុំប៊ីជាប់ព្រំប្រទល់ជាមួយនឹងប្រទេសវេណេហ្ស៊ុអេឡាគេបានយកលុយ bolívar ទៅបត់ធ្វើជាកាបូប ជារូបសត្វផ្សេង ដើម្បីដាក់លក់ជូនភ្ញៀវទេសចរណ៍ក្នុងតម្លៃចន្លោះពី ១៥ ទៅ ១៧ ដុល្លារអាមេរិក។
វត្ថុអនុស្សាវរីយ៍ទាំងនេះ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមភ្ញៀវទេចរណ៍ រហូតដល់មានសារព័ត៌អន្តរជាតិជាតិជាច្រើនចុះផ្សាយពី វត្ថុអនុស្សាវរីយ៍ទៀតផង។ សូមបញ្ជាក់ជូនថា បើគិតតាមតារាងប្តូប្រាក់ក្នុងពេលបច្ចុប្បន្ននេះ លុយ ១០០ ០០០ bolívar អាចប្តូរបានត្រឹមតែ ១ ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ដូចនេះបើគេត្រូវការទិញវត្ថុដែលគិតជាលុយ bolívar ដែលមានតម្លៃត្រឹមតែ ២ ឬ ៣ ដុល្លារនោះ គេនឹងត្រូវការរាប់លុយ bolívar ជាច្រើនសន្លឹក៕

ប្រភព៖ msn

