ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ចប់ជុំទី 2 យប់មិញនេះរកឃើញក្រុមខ្លះឡើងទៅវគ្គ 16 ក្រុមចុងក្រោយ និងក្រុមខ្លះកក់សំបុត្រយន្ដហោះទៅស្រុកវិញបណ្ដើរៗហើយ
- June 25, 2018
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បានបញ្ចប់ការប្រកួតវគ្គចែកពូលជុំទី 2 ហើយគិតត្រឹមយប់មិញនេះ ខណៈដែលមានក្រុមខ្លះកក់កៅអីវគ្គ 16 ក្រុមចុងក្រោយរួចជាស្រេចនិងក្រុមខ្លះទៀតកក់សំបុត្រយន្ដហោះត្រលប់ទៅស្រុកវិញ។
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ជុំទី 2 នេះពិតជាស្វិតស្វាញណាស់ដោយសារតែក្រុមនីមួយៗប្រជែងគ្នាយកជ័យជំនះដើម្បីបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ ប្រសិនបើនៅតែបន្ដចាញ់នោះពួកគេនឹងអស់ឱកាសបន្ដដំណើរទៅកាន់វគ្គបន្ទាប់។

ក្រុមដែលបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយបន្ទាប់ពីបញ្ចប់ជុំទី 2 នេះមានដូចជា៖
1. ម្ចាស់ផ្ទះរុស្សី
2. ក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ
3. ក្រុមជម្រើសជាតិ បារាំង
4. ក្រុមជម្រើសជាតិ ក្រូអាត
5. ក្រុមជម្រើសជាតិ អង់គ្លេស
6. ក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក
ក្រុមដែលធ្លាក់នៅក្នុងវគ្គចែកពូលគិតត្រឹមការប្រកួតជុំទី 2 នេះមានដូចជា៖
1. ក្រុមជម្រើសជាតិ អារ៉ាប៊ីសាអ៊ូឌីត
2. ក្រុមជម្រើសជាតិ អេហ្ស៊ីប
3. ក្រុមជម្រើសជាតិ ម៉ារ៉ុក
4. ក្រុមជម្រើសជាតិ បេរ៉ូ
5. ក្រុមជម្រើសជាតិ កូស្ដារីកា
6. ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង
7. ក្រុមជម្រើសជាតិ ទុយនេស៊ី
8. ក្រុមជម្រើសជាតិ ប៉ាណាម៉ា
9. ក្រុមជម្រើសជាតិ ប៉ូឡូញ
ចំណែកឯក្រុមជម្រើសជាតិដែលនៅសេសសល់ពួកគេរង់ចាំអ៊ុតលទ្ធផលនៅក្នុងការប្រកួតពានរង្វាន់ FIFA World Cup ជុំទី 3 បន្ដទៀត ខណៈដែលការប្រកួតជុំទី 3 នឹងចាប់ផ្ដើមនៅក្នុងរាត្រីនេះ។

បុត្រ
- Share This Post:






