អន្តរជាតិ

មន្ត្រីសុខាភិបាលថៃកំពុងអំពាវនាវឱ្យមានការហាមឃាត់ពេញលេញលើការជក់បារី នៅតាមអគារលំនៅដ្ឋានរបស់ពលរដ្ឋ

BY
autoadmin
November 25, 2020

មន្ត្រីសុខាភិបាលថៃកំពុងអំពាវនាវឱ្យមានការហាមឃាត់ការជក់បារីនៅក្នុងអគារ ដូចជាខុនដូ សណ្ឋាគារ និងអន្តេវាសិកដ្ឋាន។ ក្រុមអ្នកធ្វើយុទ្ធនាការដើម្បីឱ្យមានការផ្លាស់ប្ដូរចំពោះការជក់បារីនិយាយថា វាចាំបាច់ដើម្បីការពារសុខភាពអ្នកដែលរស់នៅ និងកុមារជាពិសេស។ លោក Paisan Limsathit មកពីមជ្ឈមណ្ឌលច្បាប់ និងក្រមសីលធម៌សុខភាព នៅសាកលវិទ្យាល័យ Thamassat មានប្រសាសន៍ថា នៅតាមអគារលំនៅដ្ឋានគួរតែគ្មានផ្សែង ដើម្បីការពារប្រជាជនពីផ្សែងបារី។ លោកបានថ្លែងនេះនៅក្នុងសិក្ខាសាលាមួយ ស្តីពីការការពារអ្នករស់នៅខុនដូដែលមិនជក់បារី។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមូលនិធិសុខភាពជាតិ និងបានពិនិត្យមើលលទ្ធផលនៃការសិក្សាពីខែកញ្ញា – តុលា ពីសាកលវិទ្យាល័យ Thammasat ដែលបានសិក្សាលើការជក់បារីនៅតាមអគារខុនដូ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ក្នុងចំណោមមនុស្សជាង ១ ២០០ នាក់ ដែលត្រូវបានស្ទង់មតិ មាន ១៥% និយាយថា ពួកគេជាអ្នកជក់បារី។ ជិតពាក់កណ្តាលនៃអ្នកទាំងនោះនិយាយថា ជាធម្មតាពួកគេជក់បារីនៅលើយ៉រខុនដូរបស់ពួកគេ ហើយ ៨៩% នៃអ្នកឆ្លើយតបការស្ទង់មតិ កំពុងគាំទ្រការហាមឃាត់ពេញលេញលើការជក់បារីនៅក្នុងអគារខុនដូ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: