វីរៈបុរសបាល់ទាត់អង់គ្លេស Frank Lampard ជឿជាក់ថាអង់គ្លេសនឹងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សី
- June 25, 2018
វីរៈបុរសបាល់ទាត់របស់ប្រទេសអង់គ្លេសនិងជាគ្រូបង្វឹករបស់ក្លឹប Derby County លោក Frank Lampard បានបញ្ជាក់ពីជំនឿរបស់គាត់ថាអង់គ្លេសអាចនឹងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សី។
ការរំពឹងទុករបស់ក្រុមតោកំណាចអង់គ្លេសក្នុងការឈ្នះពានរង្វាន់ FIFA World Cup នៅប្រទេសរុស្សីហាក់ដូចជាថែមថយនិងទទួលរងសម្ពាធបន្ដិចដោយសារតែក្រុមជម្រើសជាតិអង់គ្លេសពុំសូវបានសាងកេរ្ដិ៍ឈ្មោះនៅក្នុងព្រឹិតិ្តការណ៍សំខាន់ៗ។

ប៉ុន្ដែចាប់តាំងពីលោក Gareth Southgate ចូលមកដឹកនាំក្រុមជម្រើសជាតិអង់គ្លេសមក ក្រុមជម្រើសជាតិអង់គ្លេសបង្ហាញទំរង់លេងល្អមែនទែន ជាពិសេសនៅក្នុងពីរប្រកួតដំបូងនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នេះអង់គ្លេសពុំទាន់ស្គាល់នូវពាក្យថាបរាជ័យម្ដងណាឡើយ ដោយក្នុង 2 ប្រកួតដំបូង អង់គ្លេសឈ្នះទាំង 2 ប្រកួតមាន 6 ពិន្ទុនៅក្នុងដៃ។
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មាន BBC លោក Frank Lampard បាននិយាយថា៖ ខ្ញុំជឿជាក់ថាក្រុមជម្រើសជាតិអង់គ្លេសអាចធ្វើបាន។ ខ្ញុំគិតថាពួកគេបានបង្ហាញទំរង់ល្អខ្លាំង ហើយថែមទាំងមានទេពកោសល្យថែមទៀតផង។ នៅក្នុងព្រឹតិ្តការណ៍នេះកីឡាករទាំងអស់កំពុងផ្ដោតសំខាន់លើការប្រកួតពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលនេះគឺជាឱកាសពិតប្រាកដរបស់ពួកគេក្នុងការសាងកេរ្ដិ៍ឈ្មោះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






