កប់ណាស់! ក្រុមហ៊ុនមួយនេះនៅចិនហ៊ានផ្តល់ប្រាក់រង្វាន់បុគ្គលិករហូតដល់ជាង១ពាន់លានដុល្លារ
ចិន៖ ក្រុមហ៊ុនទូរស័ព្ទមួយនៅក្នុងប្រទេសចិនបានផ្តល់ប្រាក់រង្វាន់ដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រទៅកាន់នាយកប្រតិបត្តិរបស់ខ្លួនគឺប្រាក់រង្វាន់ ដែលមានតម្លៃសរុបរហូតដល់ទៅ ១,៥ ពាន់លានដុល្លារ។ ក្រុមហ៊ុនទូរស័ព្ទដែលបានបង្កើតឲ្យមានភាពភ្ញាក់ផ្អើលទូទាំងពិភពលោកនេះមានឈ្មោះថា Xiaomi ជាក្រុមហ៊ុនធំលំដាប់ទី ៤ នៅក្នុងពិភពលោក ហើយលោកនាយកប្រត្តិបត្តិ ដែលមានសំណាងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដល់ច្រើននេះមានឈ្មោះថា Lei Jun។
អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ ការផ្តល់ជូនប្រាក់រង្វាន់ដ៏ច្រើននេះ ត្រូវបានគេធ្វើឡើងដោយផ្អែកលើការងារពីអតីតកាល និងពេលបច្ចុប្បន្នរបស់លោក Lei Jun តែមិនផ្អែកលើគម្រោង និងគោលដៅទៅថ្ងៃអនាគត់របស់ក្រុមហ៊ុននោះទេ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Xiaomi បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបចំនួន ៧០ ពាន់លានដុល្លារ តែក្រុមហ៊ុននេះមានគោលការផ្តល់ជូនប្រាក់រង្វាន់ដល់នាយប្រតិបត្តិឆ្នើមខ្ពស់បំផុតរហូតដល់ ១,៧ ពាន់លានឯណោះ ហើយប្រាក់រង្វាន់គឺជាភាគហ៊ុនរបស់ក្រុមហ៊ុនផ្ទាល់តែម្តងមិនមែនជាលុយសុទ្ធនោះទេ៕

https://www.youtube.com/watch?time_continue=2&v=FkWwlrv5DwE
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark