ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រកឃើញគ្រឿងញៀនមិនចេះតិច បង្កប់នៅក្នុងពានរង្វាន់ World Cup (មានវីដេអូ)

    BY Khmernote Media June 25, 2018
    រកឃើញគ្រឿងញៀនមិនចេះតិច បង្កប់នៅក្នុងពានរង្វាន់ World Cup (មានវីដេអូ)

    ខណៈមនុស្សជាច្រើនទូទាំងពិភពលោកកំពុងតែជក់ចិត្តដិតអារម្មណ៍ជាមួយនឹងការប្រកួតបាល់ទាត់ពិភពលោក World Cup 2018 ស្រាប់តែកាលពីពេលថ្មីៗនេះ ក្រុមជនទុច្ចរិតបានឆ្លៀតឱកាសជួញដូរគ្រឿងញៀននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

    កាលពីថ្ងៃសុក្រ ទី២២ ខែមិថុនា កន្លងទៅ ប៉ូលីសនៅប្រទេសអាហ្សង់ទីន រឹបអូសបានគ្រឿងញៀនជាច្រើនពីកន្លែងមួយ ដោយក្រុមទុច្ចរឹតទាំងនោះបានបង្កប់គ្រឿងញៀននៅក្នុងពានរង្វាន់ World Cup ដែលគេលក់ធ្វើជាអនុស្សាវរិយ៍ នេះបើយោងតាមការឲ្យដឹងពីលោក Buenos Aires រដ្ឋមន្ត្រីសន្តិសុខ។

    នៅក្នុងការបង្ក្រាបនោះ សមត្ថកិច្ចឃាត់ខ្លួនបានមនុស្សប្រុស២នាក់ និងមនុស្សស្រី២នាក់ ជាអ្នកដឹកជញ្ចូនគ្រឿងញៀនទាំងនោះ។ មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចដកហូតបានគ្រឿងញៀន១០គីឡូ កញ្ឆា២០គីឡូ គ្រឿងញៀនម៉្យាងប្រភេទ Paco ចំនួន ១,៨០០ និងគ្រឿងញៀនប្រភេទ Pesos ប្រមាណ៤០ម៉ឺនឯកតាទៀត៕

    https://www.facebook.com/ChinaGlobalTVNetwork/videos/2368615349845938/

    អត្ថបទ៖ ឌី
    ប្រភព៖ yahoo

    Share This Post:
    MPO4D jitutoto mpo4d Mpoplay