គួរឱ្យសា្ដយណាស់! ត្រីបាឡែនជិត ១០០ក្បាល បានងាប់យ៉ាងរង្គាល នៅកោះដាច់ស្រយាលមួយក្នុងនូវែលសេឡង់
នាយកដ្ឋានអភិរក្សធម្មជាតិនូវែលសេឡង់កាលពីថ្ងៃពុធ បាននិយាយថា ត្រីបាឡែនជិត ១០០ ក្បាល បានងាប់យ៉ាងរង្គាល នៅក្នុងការប្រមូលផ្តុំដ៏ធំមួយនៅលើកោះដាច់ស្រយាលកាលពីចុងសប្តាហ៍។ អាជ្ញាធរអភិរក្សធម្មជាតិបាននិយាយថា ត្រីបាឡែនហែលជាក្រុមសរុបចំនួន ៩៧ ក្បាល និងត្រីដូហ្វីនចំនួន ៣ក្បាល បានងាប់នៅលើគោក នៅកោះ Chatham ដែលមានចម្ងាយប្រមាណ ៨០០ គីឡូម៉ែត្រ ភាគខាងកើតកោះខាងត្បូង (South Island)។

ឧប្បត្តិហេតុនេះបានកើតឡើងនៅប្រហែលថ្ងៃត្រង់ថ្ងៃអាទិត្យ ប៉ុន្តែដោយសារតែទីតាំងកោះគឺមានចម្ងាយឆ្ងាយ អ្នកជួយសង្គ្រោះមិនអាចទៅដល់ទីនោះបានទេ រហូតដល់ម៉ោង ៣រសៀល។ មន្ត្រីម្នាក់និយាយថា មានតែសត្វបួនដប់ទេដែលនៅរស់ ហើយពេលនោះពួកវាខ្សោយកម្លាំងណាស់។ ពួកគេក៏បានដាក់ត្រីបាឡែនចំនួន ២៨ ក្បាល និងត្រីដូហ្វីនចំនួន ៣ក្បាល ដទៃឱ្យស្លាប់ (euthanized) ដើម្បីបញ្ចប់ការឈឺចាប់របស់ពួកវាផងដែរ។ ជម្រាបដែរថាកោះ Chatham ត្រូវបានគេស្គាល់ថា ជាកោះដែលជាប់កំណត់ត្រាធំមួយ ដែលមានត្រីបាឡែនជិត ១ ០០០ ក្បាល កាលពីជិត ១០០ ឆ្នាំមុន។


អត្ថបទ៖ លីដា
ប្រភព៖ NHK