ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro និយាយថា លោកនឹងមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ ព្រោះវាជាសិទ្ធិរបស់លោក

    BY autoadmin November 27, 2020
    ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro និយាយថា លោកនឹងមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ ព្រោះវាជាសិទ្ធិរបស់លោក

    ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា បាននិយាយថា លោកនឹងមិនចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នោះទេ ដែលនេះជាការឆ្លើយតបថ្មីមួយ ដោយបានបង្ហាញពីការសង្ស័យរបស់លោក ចំពោះកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងជំងឺមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន មេដឹកនាំស្តាំនិយមបានបន្ថែមថា សភាទំនងជាមិនតម្រូវឱ្យប្រជាជនប្រេស៊ីលទាំងអស់ចាក់វ៉ាក់សាំងការពារនោះទេ។

    គួឱ្យដឹងដែរថាប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់ជាងគេលំដាប់ទី២ នៅលើពិភពលោក ហើយលោក Bolsonaro បាននិយាយសម្រាលស្ថានភាពជាក់ស្ដែងអស់រយៈពេលជាច្រើនខែមកហើយ ទោះបីជាគាត់ផ្ទាល់បានឆ្លងជំងឺកាលពីខែកក្កដាក៏ដោយ។ លោកបាននិយាយថា៖«ខ្ញុំប្រាប់អ្នកទៅចុះ ខ្ញុំនឹងមិនចាក់វាទេ។ វាជាសិទ្ធិរបស់ខ្ញុំ»។

    លោកប្រធានាធិបតី Bolsonaro ក៏បានសម្តែងការងឿងឆ្ងល់ចំពោះប្រសិទ្ធភាពនៃការពាក់ម៉ាសផងដែរ ដោយបញ្ជាក់ថាមានភ័ស្តុតាងតិចតួចដែលអាចសន្និដ្ឋានអំពីប្រសិទ្ធភាពនៃម៉ាស់ នៅក្នុងការទប់ស្កាត់ការចម្លងជំងឺ COVID-19 ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: