ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា គ្មានភស្តុតាងដែលថាជំងឺកូវីដ១៩ អាចមានប្រភពនៅក្រៅប្រទេសចិននោះទេ

    BY autoadmin November 28, 2020
    អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា គ្មានភស្តុតាងដែលថាជំងឺកូវីដ១៩ អាចមានប្រភពនៅក្រៅប្រទេសចិននោះទេ

    យោងតាមការចុះផ្សាររបស់សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា គ្មានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា វីរុសកូរ៉ូណា (វីរុសនៃជំងឺ COVID-19) មានដើមកំណើតនៅខាងក្រៅប្រទេសចិននោះទេ។ រំលឹកជូនថាករណីនៃជំងឺ COVID-19 ដំបូងត្រូវបានគេរកឃើញនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន កាលពីដើមខែធ្នូ ឆ្នាំ២០១៩។ ប៉ុន្តែកាលពីដើមខែនេះវិទ្យាស្ថានមួយនៅប្រទេសអ៉ីតាលី ក៏បានចេញផ្សាយលទ្ធផលនៃការសិក្សាមួយដែលបង្ហាញថា វីរុសអាចនឹងត្រូវបានបែកធ្លាយរួចទៅហើយនៅក្នុងប្រទេសអ៉ីតាលី នៅខែកញ្ញា ឆ្នាំ២០១៩។

    ថ្វីបើមានការសិក្សាបែបនោះ យ៉ាងណាលោក Michael Ryan ប្រធានកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថា លោកគិតថាវាមិនប្រាកដនោះទេក្នុងការនិយាយថា «ជំងឺនេះមិនបានលេចឡើងនៅក្នុងប្រទេសចិន» នេះបើតាមការធ្វើអត្ថាធិប្បាយរបស់គាត់ នៅពេលឆ្លើយតបទៅអ្នកកាសែតមកពីបណ្តាញព័ត៌មានចិន។ ចំណែកអគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា ក្រុមអន្តរជាតិមួយនឹងធ្វើដំណើរទៅទីក្រុងវូហាន ដើម្បីរកមើលប្រភពដើមនៃវីរុសនេះ ដោយមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: