ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ បានសារភាពថាលោកពិបាកក្នុងការប្រើផ្លូវច្បាប់ ជុំវិញលទ្ធផលបោះឆ្នោតប្រធានាធិបតី ដោយសារតែចៅក្រមបានច្រានសំណើគាត់ចោល

    BY autoadmin November 30, 2020
    លោក ដូណាល់ ត្រាំ បានសារភាពថាលោកពិបាកក្នុងការប្រើផ្លូវច្បាប់ ជុំវិញលទ្ធផលបោះឆ្នោតប្រធានាធិបតី ដោយសារតែចៅក្រមបានច្រានសំណើគាត់ចោល

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសារភាពនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មាន FOX News កាលពីថ្ងៃអាទិត្យថា ការតស៊ូរបស់លោកនៅក្នុងផ្លូវតុលាការ ជុំវិញលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា គឺពិតជាមានការពិបាកខ្លាំងណាស់។ លោកបានរិះគន់ការច្រានចោលរបស់ចៅក្រម ចំពោះអ្វីដែលលោកហៅថាជាភស្តុតាងដែលសម្អាងថា ការបោះឆ្នោតនៅក្នុងរដ្ឋសមរភូមិមានការក្លែងបន្លំ។

    គាត់ក៏បាននិយាយផងដែរថា គាត់មិនអាចប្រាកដថារឿងក្តីរបស់គាត់ណាមួយនឹងធ្វើនៅក្នុងតុលាការជាន់ខ្ពស់នោះទេ ហើយបញ្ហាគឺថា ពិបាកនឹងចូលទៅដល់តុលាការកំពូល។ លោក ដូណាល់ ត្រាំ បានបន្ថែមថា៖«គំនិតរបស់ខ្ញុំនឹងមិនផ្លាស់ប្តូរក្នុងរយៈពេលប្រាំមួយខែនោះទេ។ មានការលួចបន្លំយ៉ាងខ្លាំងនៅទីនេះ»។ កាលពីសប្តាហ៍មុនលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចាកចេញពីសេតវិមានប្រសិនបើប្រតិភូ (Electoral College) បញ្ជាក់ពីជ័យជំនះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ ប៉ុន្តែលោកនៅតែទទូចថា ការបោះឆ្នោតនេះមានការលួចបន្លំសន្លឹកឆ្នោត៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: